ពិធី​បើក​វគ្គ​បំប៉ន​សមត្ថភាព​ស្ដីពី ការប្រើប្រាស់​បច្ចេកវិទ្យា​ព័ត៌មាន​ដល់​មន្ត្រី​គ្រប់គ្រង​រដ្ឋបាល ខេត្ត​រតនគីរី

28-December-2015 | ដោយ មួយឡា

រតនគីរី​៖ នា​ព្រឹក​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០១៥ នៅ​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត​រតនគីរី មាន​ពិធី​បើក​វគ្គ​បំប៉ន​សមត្ថភាព​ស្ដីពី ការប្រើប្រាស់​បច្ចេកវិទ្យា​ព័ត៌មាន និង​សារគមនាគមន៍​សម្រាប់​កិច្ចការរដ្ឋបាល​ដល់​ម​ន្ត្រី​គ្រប់គ្រង​រដ្ឋបាល​ថ្នាក់​ប្រធាន អនុប្រធាន​ការិយាល័យ មន្ទីរ ក្រុង ស្រុក ស្ថិតក្នុង​ខេត្ត​រតនគីរី ។​

​ពិធី​នេះ ប្រារព្ធ​ធ្វើឡើង​ក្រោម​ឱវាទ​មន្ទីរអប់រំ យុវជន និង​កីឡា ខេត្ត​រតនគីរី​ចំនួន ៣០​រូប សម្រាប់​រយៈពេល ០៣ ថ្ងៃ ពីថ្ងៃ​ទី​២៨ ដល់​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០១៥ ដោយ​ថវិកា​កម្មវិធី​ឆ្នាំ​២០១៥ របស់​នាយកដ្ឋាន​ព័ត៌មាន និង​កិច្ចការ​អាស៊ាន ក្រោម​អធិបតីភាព​លោកស្រី ច័ន្ទ ខាំ​ឃឿ ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត​រតនគីរី ។​

​គោលបំណង​នៃ​វគ្គ​បណ្ដុះបណ្ដាល​នេះ​គឺ​បង្កើន​សមត្ថភាព​មន្ត្រី​អប់រំ​ថ្នាក់ក្រោម​ជាតិ ក្នុងការ​ប្រើប្រាស់​ជំនាញ​កុំព្យូទ័រ​សម្រាប់​ការងាររដ្ឋបាល និង​ទំនាក់ទំនង​អេឡិចត្រូនិក​មានដូចជា ៖ ការប្រើប្រាស់​កម្មវិធី​យូ​នី​កូដ កម្មវិធី​ការិយាល័យ​ភាសា​ខ្មែរ កម្មវិធី Google Apps for Education (Google Drive, Google Calendar, HangOut) អ៊ីនធឺណិត និង​អ៊ីមែល ការណែនាំ​កម្មវិធី​សម្រាប់​ទំនាក់ទំនង​តាមរយៈ​ទូរស័ព្ទ​ឆ្លាត​វៃ និង​បណ្ដាញ​ទំនាក់ទំនង​សង្គម ដើម្បី​លើកកម្ពស់​ប្រសិទ្ធភាព​ការងារ ស្របតាម​យុគសម័យ​នៃ​បច្ចេកវិទ្យា​បច្ចុប្បន្ន ៕

​ប្រភព​៖ ទំព័រ​ក្រសួង​អប់រំ យុវជន និង​កីឡា​

ចំនួនអ្នកទស្សនា

    20495207

  • ថ្ងៃនេះ2921
  • ម្សិលមិញ12561
  • សប្តាហ៍នេះ30871
  • ខែនេះ52751
  • ឆ្នាំនេះ52751
  • សរុប20495207