មន្ត្រី​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ ចុះ​ប្រមូល​និង​កំទេចចោល​ទំនិញ​ខូចគុណភាព​ដែល​លក់​នៅ​ផ្សារ​ទំនើប​ក្បែរ​ឆ្នេរ​អូរ​ឈើទាល​

31-December-2015 | ដោយ មួយឡា

ព្រះសីហនុ​៖ ទំនិញ​ម្ហូបអាហារ​ខូចគុណភាព​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់ ត្រូវបាន​មន្ត្រី​កាំកុងត្រូល​សាខា​ខេត្ត​ព្រះសីហនុ ចុះ​ពិនិត្យ​រកឃើញ​មាន​តាំង​លក់ ក្នុង​ផ្សារ​ទំនើប​នៅក្បែរ​ឆ្នេរ​អូ​ឈើទាល ស្ថិតក្នុង​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ នា​ព្រឹក​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០១៥ ។​

​ក្រោយ​ការពិនិត្យ​នេះ មន្ត្រី​កាំកុងត្រូល​ក៏បាន ធ្វើការ​ដកហូត​យកទៅ​ដុតចោល​ក្នុង​ថ្ងៃ​ដដែល​ផងដែរ​។ មន្ត្រី​កាំ​ង​កុងត្រូល​បាន​ថ្លែង​ឲ្យ​ដឹង​ក្នុងឱកាស​ដុត​កំទេចចោល​ទំនិញ ម្ហូបអាហារ​ខូចគុណភាព​នោះ​ថា ទំនិញ​ដែល​ដុតចោល​នាពេលនេះ​មាន​ទម្ងន់​២១៥ គីឡូក្រាម​បន្ទាប់ពី​បានធ្វើ​ការដកហូត​ពី​ផ្សារ​នានា​ក្នុង​ខេត្ត​នាពេល​កន្លងមក ។​

លោក ម៉ាង ស៊ី​ណេ​ត ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា​ដើម្បី​ប្រយោជន៍​ការពារ ដល់​សុខភាព​ប្រជាពលរដ្ឋ​ក្នុង​ការទិញ ទំនិញ​ម្ហូបអាហារ​យកមក​បរិភោគ មន្ត្រី​សាខា​កាំកុងត្រូល របស់លោក​បានធ្វើការ​ចុះ​ពិនិត្យ​យ៉ាង​ទៀងទាត់​រយៈពេល​៤​ដង​ក្នុង​១​ខែ ហើយ​ក្នុងករណី​ពិសេស​ណាមួយ​នោះ​អាច​នឹង​បង្កើន​ការឆែកឆេរ​ទ្វេ​រដង​ផងដែរ​៕ ដោយ មែន កំសត់​

ចំនួនអ្នកទស្សនា

    20494107

  • ថ្ងៃនេះ1821
  • ម្សិលមិញ12561
  • សប្តាហ៍នេះ29771
  • ខែនេះ51651
  • ឆ្នាំនេះ51651
  • សរុប20494107