ឯកឧត្តម វង សូត្រ ជំរុញ​ឲ្យ​កៀងគរ​យុវជន​ចូលរួម​ចលនា​បក្ស ដើម្បី​ការពារ​សមិទ្ធ​ផលរប​ស់​ជាតិ​

03-January-2016 | ដោយ ប៊ុនឆាយ

ត្បូងឃ្មុំ​៖ ឯកឧត្តម វង សូត្រ រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច​អតីទយុទ្ធជន​យុវ​និតិ​សម្បទា​និង ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា ចុះជួយ​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ បាន​លើកឡើងថា ក្រុមយុវជន គឺជា សរសរ​ទ្រូង​យ៉ាងសំខាន់​សម្រាប់​ជា​អ្នក​បន្តវេន​ដឹកនាំ​ប្រទេសជាតិ និង​ដើម្បី​ការពារ​សមិទ្ធផល​នានា របស់​គណបក្ស​ប្រជាជន​កម្ពុជា​។ ឯក​ជំរុញ​ឲ្យ​ក្រុមការងារ​ទាំងអស់​ប្រឹងប្រែង​កៀងគរ​កម្លាំង​យុវជន​ចូលរួម​ក្នុង​ការងារ​បក្ស ចូលរួមចំណែក​ពង្រឹង​បក្ស និង អភិវឌ្ឍ​ប្រ ទេស​ជាតិ​។​

នៅក្នុង​ពិធី​អបអរសាទរ​ខួប​លើក​ទី​៣៧ ទិវា​ជ័យជម្នះ ៧​មករា ១៩៧៩ និង ពិធី​សម្ពោធ​ទីស្នាក់ការ​បក្ស​គណបក្ស​ប្រជាជន​កម្ពុជា នៅ ថ្ងៃទី​២ ខែមករា ឆ្នាំ​២០១៦ ឯកឧត្តម វង សូត្រ បាន​ថ្លែងថា រយៈពេល ៣៧​ឆ្នាំ​មកនេះ រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​របស់​គណ បក្ស​ប្រជាជន​កម្ពុជា បាន​អភិវឌ្ឍន៍​ខ្លួន​យ៉ាង​ឆាប់រហ័ស​ដោយ​ជំរុញ​បង្កើត​ឲ្យ​មាន​សាលារៀន វត្ត​អា​រ៉ា​ម មន្ទីរពេទ្យ ផ្លូវ ស្ពាន​នានា គឺជា គោលដៅ​មួយ​បង្កលក្ខណៈ​ងាយស្រួល​ឲ្យ​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន ទទួលបាន​សេវា និង ការធ្វើដំណើរ​បាន​យ៉ាង​ស្រួល​ផងដែរ​។​

ឯកឧត្តម​ប្រធាន​ក្រុមការងារ បាន​បន្តថា គោលនយោបាយ​របស់​គ​ណ​បក្ស​ប្រជាជន​កម្ពុជា គឺ​កំពុង​បណ្តុះបណ្តាល​ដល់​ក្រុមយុវជន ឲ្យ​ក្លាយ​ទៅ ជា​យុវជន​មានលទ្ធភាព និង សមត្ថភាព ក្នុងការ​ចូលរួម​អភិវឌ្ឍន៍​សង្គម នឹង​ជា​អ្នក​បន្តវេន​ដឹកនាំ​សង្គមជាតិ ជាពិសេស​កិច្ចការពារ​សមិទ្ធ ផល​នានា ដែល​បានកើត​ចេញពី​គណបក្ស​ប្រជាជន​កម្ពុជា​ដែលជា​សមិទ្ធផល​មួយ កំពុងមាន​ការរីកចម្រើន​យ៉ាងខ្លាំង មិន​ថា នៅតាម ខេត្ត​-​ក្រុង ឬ​នៅតាម​មូលដ្ឋាន​នោះឡើយ​។​
​ទាក់ទង​នឹង​ការអភិវឌ្ឍន៍​នេះ ឯកឧត្តម​វង សូត្រ បានលើកឡើង​បន្តទៀតថា ស្រុក​ពញាក្រែក គឺជា​ស្រុក​មួយ​កំពុង​ទទួលបាន​ការអភិវឌ្ឍ​យ៉ាង ឆាប់រហ័ស ទាំង​វិស័យ​ពុទ្ធចក្រ និង​អាណាចក្រ ក្នុងនោះ​សម្រាប់​វិស័យ​អាណាចក្រ ក៏បាន​រីកចម្រើន​យ៉ាងខ្លាំង​ផងដែរ ជាក់ស្តែង​ទី​ស្នាក់ ការ​បក្ស​មួយ​នេះ ត្រូវបាន​សម្ភោ​ធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ និង ចំណាយ​ថវិកា​សរុប​ជាង ៦​ម៉ឺន​ដុល្លា​អាមេរិក និង​មាន​ទីស្នាក់ការ ៥ កន្លែង​ទៀត ក៏បាន​ស្ថាបនា​រួចរាល់ និង កំពុង​សាងសង់​បន្ត​ផងដែរ​។​

​សូមបញ្ជាក់​ផងដែរ​ថា អគារ​ទីស្នាក់ការ​បក្ស​នីមួយៗ​មាន​ទំហំ ៩​ម៉ែត្រ គុណ ១២​ម៉ែត្រ ក្នុងនោះ​ក៏មាន​សាលប្រជុំ​ទំហំ ១០​ម៉ែត្រ គុណ ២០​ម៉ែត្រ​មួយ​ដែរ​។ នៅ​ទូទាំង​ស្រុក​ពញាក្រែក​ទីស្នាក់ការ​បក្ស​ត្រូវបាន​កសាង​ដូចគ្នា ដើម្បី​ឲ្យ​មន្ត្រី​មាន​កន្លែងធ្វើការ​សមរ​ម្យ និង​មាន ភាពងាយស្រួល​ក្នុងការ​បំពេញការងារ​បម្រើប្រជាជន​ក្នុង​មូលដ្ឋាន​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​៕​កែសម្រួល​ដោយ​មែន​កំសត់​

ចំនួនអ្នកទស្សនា

    20492757

  • ថ្ងៃនេះ471
  • ម្សិលមិញ12561
  • សប្តាហ៍នេះ28421
  • ខែនេះ50301
  • ឆ្នាំនេះ50301
  • សរុប20492757