ភ្នំពេញ៖ នាព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២0១៥ លោកជំទាវ ហ៊ុន ស៊ីណា បានសរសេរលើទំព័រ Facebook ស្ដីពីការស្នើសុំរាជរដ្ឋាភិបាលនិងក្រសួងដែលពាក់ព័ន្ធ មេត្តាពិនិត្យច្បាប់ចរាចរណ៍ឡើងវិញ «ដោយមើលឃើញពីភាពរំជើបរំជួលពីសំណាក់ប្រជាពលរដ្ឋចំពោះច្បាប់ចរាចរណ៍ថ្មីដែលបាននឹងកំពុងអនុវត្តន៍ នាងខ្ញុំសូមបញ្ចេញមតិក្នុងនាមពលរដ្ឋមួយរូបនៅកម្ពុជា..តើច្បាប់បង្កើតឡើងដើម្បីជួយការពាររាស្ត្រឬធ្វើបាបរាស្ត្រ??
ប្រសិនបើចង់រឹតបន្តឹងច្បាប់ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍គឺគួរតែចាប់ផ្តើមចេញពីសណ្តាប់ធ្នាប់នៃការបើកបរនិងការចតយានជំនិះគ្មានសណ្តាប់ធ្នាប់នៅលើតាមដងវិថីនានាមិនមែនចែងច្បាប់ចេញមកយកការផាកពិន័យជាប្រាក់ច្រើនបែបនេះឡើយ ប្រជាជនកម្ពុជានៅមានកង្វះខាតផ្នែកចំណេះដឹង ហេតុដូច្នេះយើងគួរតែចូលរួមផ្សព្វផ្សាយចំណេះដឹងអោយបានទូលំទូលាយជាមុនសិនមុននឹងអនុវត្តន៍ច្បាប់បែបប្រទេសជឿនលឿនបែបនេះ..រឿងផ្ទេរឈ្មោះឡានក៏ជាដើមចមមួយដែរ សួរថាចុះអ្នកដែលទិញឡានពីមុនហើយតើតម្រូវអោយគ្នាដើររកម្ចាស់ដើមដើម្បីផ្ទេរឈ្មោះមែនទេ?
ឯប័ណ្ណសំគាល់រថយន្តដែលតម្រូវអោយយកតាមខ្លួននោះចុះបើចោរវាប្លន់ហើយយកទៅទាំងអស់តើជនរងគ្រោះបានអ្វីសំអាងជាមួយសមត្ថកិច្ចដើម្បីតាមរកឡានម៉ូតូដែលត្រូវចោរលួចនោះ??
ខ្ញុំសង្កេតឃើញថាមានមតិខ្លះអោយយកកាតគ្រីថតចម្លងទៅបញ្ជាក់ពីសាលាខណ្ឌតើវាជាសេវាកម្មហ្វ្រី(Free) ឬ?? ខ្ញុំស្ទើរតែមិនជឿរថាមានសេវាកម្មបែបនោះព្រោះថាសូម្បីតែប័ណ្ណគ្រួសារការធ្វើអត្តសញ្ញណប័ណ្ណនានាក៏នៅមានអំពើ សូកប៉ាន់នៅឡើយ ទោះបីជាមានប្រតិកម្មពីថ្នាក់ដឹកនាំជាន់ខ្ពស់ក៏ដោយ..ក្នុងនាមប្រជាពលរដ្ឋមួយរូបនាងខ្ញុំសូមសំណូមពរដល់ថ្នាក់ដឹកនាំមេត្តាត្រួតពិនិត្យលើច្បាប់ថ្មីនេះមុននិងដាក់អនុវត្តន៍ព្រោះថាប្រជាជនកំពុងតែមានប្រតិកម្មខ្លាំងណាស់..សូមមេត្តាបង្កើនការពន្យល់អប់រំនិងពង្រឹងសណ្តាប់ធ្នាប់នានានៅលើចិញ្ចើមផ្លូវដែលហាងខ្លះយកជាកម្មសិទ្ធិចតយានយន្តប្រសើរជាងបង្កើតច្បាប់បែបនេះ...រឹតបន្តឹងលើការបើកបរនានាដែលមានពាក់ព័ន្ធនិងគ្រឿងស្រវឹងហើយគួរតែដាក់ពិន័យអោយខ្លាំងចំពោះជនណាដែលបើកបរលើសល្បឿនកំណត់និងសេពគ្រឿងស្រវឹងក្នុងកំឡុងពេលបើកបរល្អជាង..រឹតបន្តឹងឡានធំៗដែលបើកបរដោយបុគ្គលដែលគ្មានប័ណ្ណបើកបរ ឬដាក់បន្ទុកលើក្រុមហ៊ុនជួលឡានធំៗដែលមិនបានយកចិត្តទុកដាក់ចំពោះអាយុជីវិតអ្នកដទៃនៅពេលដែលបុគ្គលិករបស់ខ្លួនបើកបរដោយមិនគោរពសិទ្ធិអ្នកដ៏ទៃ។
ដើរចង់ពេញពិភពលោកហើយស្រុកគេក៏មិនដែលមានចែងច្បាប់អញ្ចឹងដែរ ភាគច្រើនគេរឹតបន្តឹងទៅលើការបើកបរលើសល្បឿននៃច្បាប់កំណត់ និង គ្រឿងស្រវឹង ដូចនៅប្រទេសលោកខាងលិចប្រជាជនមានអាយុ២១ឆ្នាំទើបផឹកគ្រឿងស្រវឹងបានហើយនៅឆ្នាំកន្លងទៅ២០១៥ គេបន្ថែមដល់២៣ឆ្នាំទើបផឹកស្រាបាន ព្រោះស្រានិង ការបើកបរលើសល្បឿនវាបង្កគ្រោះថ្នាក់ជាង សង្សឹមថាក្រសួងមហាផ្ទៃនិងសភា ជាពិសេសសម្តេចតេជោ ហ៊ុន សែន ពិនិត្យនិងពិចារណាបន្ថែមទៀតនៅច្បាប់ចរាចរណ៍ថ្មី២០១៦នេះ ប្រជាជនប្រតិកម្មខ្លាំងពេកខ្ញុំសំរាកនៅពេទ្យចិត្តមិនស្ងប់ទេសរសេរបានតែថ្ងៃនេះព្រោះពេទ្យហាមមិនអោយប្រើដៃចុចច្រើនទៀតព្រោះជាប់សន្លាក់ឆ្អឹងករ នឹកបងប្អូន ក្មួយៗ ពូមីង និង កូនចៅណាស់ ឆ្នាំថ្មី២០១៦ សូមជូនពរបងប្អូនមិត្តFacebook ទាំងអស់សំណាងល្អ»៕ ដោយមែន កំសត់