ឯកឧត្តម​បណ្ឌិត រស់ វណ្ណា ចូលរួម​មី​ទិ្ទ​ញ​រំលឹក​ខួប​លើក​ទី​៣៧​ទិវា​ជ័យជំនះ​៧​មករា នៅ​ស្រុក​អង្គស្នួល​

06-January-2016 | ដោយ មួយឡា

កណ្ដាល​៖ ឯកឧត្តម បណ្ឌិត រស់ វណ្ណា អនុប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ ស្រុក​អង្គស្នួល​បាន​អ​ញ្ចើ​ញ​ជា​អធិបតី​ប្រារព្ធ​ពិធី អបអរសាទរ ខួប​អនុស្សាវរីយ៍​លើក​ទី ៣៧​នៃ​ទិវា​ជ័យ​ជំ​នៈ​៧​មករា (៧​មករា ១៩៧៩-៧​មករា ២០១៦) ស្ថិតក្នុង​វត្ត​គោក​រវៀង ឃុំ​ព្រៃ​ពួច ស្រុក​អង្គស្នួល នា​ព្រឹក​ថ្ងៃទី​០៦ ខែមករា ឆ្នាំ​២០១៦​នេះ​។​

​ពិធី​នេះ ក៏មាន​ការអញ្ជើញ​ចូលរួម​ផងដែរ​ពី​សំណាក់ លោក នឹម នី​រ៉ា​ដេ​ត អភិបាលស្រុក​អង្គស្នួល ក្រុមប្រឹក្សា​ស្រុក និង​មន្ត្រី​ការិយាល័យ​ជុំវិញ​ស្រុក មន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធ លោក លោកស្រី​ជា​ក្រុមការងារ​គណៈកម្មាធិកា​រ​បក្ស​ឃុំ សាខា​បក្ស​ភូមិ ។

​បន្តា​ប់​ពី​លោក នឹម នី​រ៉ា​ដេ​ត អភិបាលស្រុក​អង្គស្នួល​បាន​អាន​សារ​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ស្ដីពី​ការ​ប្រារព្ធ​ពិធី​រំលឹក​ខួប​លើក​ទី​៣៧​ថ្ងៃជ័យ​ជំនះ​៧​មករា តាម​ខ្លឹមសារ​ដើម​ទាំងស្រុង​ជូន​គណៈអធិបតី​និង​សមាជិក​សមាជិកា​នៃ​អង្គពិធី​ស្ដាប់​រួចមក ឯកឧត្តម បណ្ឌិត រស់ វណ្ណា បាន​រំលឹក​ឡើងវិញ​ពី​របប​ប៉ុល ពត ដែល​ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់រូប​ត្រូវតែ​ចងចាំ​និង​ជួយ​និយាយប្រាប់​ដល់​កូនៗ ចៅៗ​បានដឹង​ពី​ទុក្ខវេទនា​ដែល​របប​ប្រល័យពូជសាសន៍​ប៉ុលពត​នេះ ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ផ្តួលរំលំ​របប​ប្រល័យពូជសាសន៍ ប៉ុល ពត សង្គ្រោះ​ប្រជាជាតិ​អោយ​រស់​ឡើងវិញ​នា​ថ្ងៃទី​៧​ខែ មករា​ឆ្នាំ ១៩៧៩ ជា​ថ្ងៃកំណើត​ទី​២​របស់​ប្រជាពលរដ្ឋ​ទូទាំងប្រទេស ហើយ​បាន​ស្ថិតស្ថេរ​គង់វង្ស​និង​រីកចម្រើន​រហូតមកដល់​បច្ចុប្បន្ន ។

​ឆ្លៀត​ក្នុងឱកាស​នោះ ឯកឧត្តម បណ្ឌិត រស់ វណ្ណា បាន​រំលឹក​ឡើងវិញ​ពី​នយោបាយ​បោកប្រាស់​របស់​បក្សប្រឆាំង ស្ថានភាព​នយោបាយ​បច្ចុប្បន្ន ការលើកលែង​បង់ពន្ធ​ផ្លូវ​លើ​ម៉ូតូ​ប្រចាំឆ្នាំ ការបញ្ចុះ​តំលៃ​ក្នុង​ការធ្វើ​ប័ណ្ណបើកបរ និង​ការដោះស្រាយ​ផ្សេងៗ​ទៅតាម​ស្ថានភាព​ជាក់ស្ដែង​របស់​ថ្នាក់ដឹកនាំ ។

​ជា​ចុងបញ្ចប់ ឯកឧត្តម បណ្ឌិត រស់ វណ្ណា បាន​ថ្លែង​ពី​ការបង្កើត​គណកម្មាធិកា​រ​មូលនិធិ​គាំពារ​មាតា សំរាលកូន​អន្តរ​ឃុំ ដល់​ប្រជាពលរដ្ឋ​ដើម្បី​លើកទឹកចិត្ត​ដល់​ប្រជាពលរដ្ឋ​ក្នុងកំឡុងពេល​សំរាលកូន ក្នុងន័យ​រួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​ទាំងមូល​ដោយ​ការ​សំរាលកូន ១​ដង នៅ​មណ្ឌល​សុខភាព​ទទួលបាន​ថវិការ​ឧបត្ថម្ភ ៦០០០០​រៀល និង ឃី​ត ១​កញ្ចប់ និង​ជំរុញ​ដល់​អាជ្ញាធរ​ឃុំ មេឃុំ ឲ្យ​សំរួល​សំបុត្រកំណើត​ដល់​ប្រជាពលរដ្ឋ​ផ្ទាល់​នៅ​មណ្ឌល​សុខភាព​។​

​ការឧបត្ថម្ភ​នោះ​ទៀតសោត ឯកឧត្តម​បណ្ឌិត បាន​បញ្ចាក់​ថា​មិន​ប្រកាន់​និន្នាការ​នយោបាយ​ទេ​និង​បាន​លើកទឹកចិត្ដដ​ល់​ប្រជាពលរដ្ឋ ឲ្យ​ចូលរួម​ភ្ចា​ប់​និស្ស័យ​តាម​សទ្ធា​ដើម្បី​ជួយ​ទ្រទ្រង់​មូលនិធិ​គាំពារ​ស្ត្រី​សំរាលកូន អន្តរ​ឃុំ ដោយឡែក​វិភាគទាន​សរុប​ក្រោយ​ការបើកចំហរ​មូលនិធិ បាន​ចំនួន ១,៥២១,៩០០​រៀល និង ៣៥​ដុល្លារ និង ថវិកា​មូលនិធិ​ដែលមាន​ស្រាប់ ៤២,០៦៥,០០០​រៀល សរុបថ​វិកា ៤៣,៥៨៦,៩០០​រៀល និង​៣៥​ដុល្លារ និង ឯកឧត្តម បណ្ឌិត រស់ វណ្ណា បាន​ឧបត្ថម្ភ​បន្ថែមចំនួន ២៧,០០០,០០០​រៀល មូលនិធិ​សរុប ៧០,៥៨៦,៩០០ រៀល និង​៣៥​ដុល្លារ ព្រមទាំង​ឧបត្ថម្ភ​ស៊ីម៉ង​តិ៍ ៥​តោន​ដល់​ព្រះចៅអធិការ​វត្ត​គោគរ​វៀង​ដើម្បី​កសាង​វត្ត​ទៀតផង​៕ ដោយ មែន កំសត់​


ចំនួនអ្នកទស្សនា

    20482407

  • ថ្ងៃនេះ2691
  • ម្សិលមិញ10901
  • សប្តាហ៍នេះ18071
  • ខែនេះ39951
  • ឆ្នាំនេះ39951
  • សរុប20482407