សាលា​រាជធានី​ភ្នំពេញ៖ អ្នក​ផលិត​និង​អ្នកលក់​ស្រា​ខុស​បច្ចេកទេស ត្រូវ​មានទោស​

08-January-2016 | ដោយ មួយឡា
ភ្នំពេញ៖ ម្ចាស់​សិប្បកម្ម​និង​ម្ចាស់​អាជីវកម្ម ដែល​លក់​និង​ផលិត​ស្រា​ខុស​បច្ចេកទេស នឹងត្រូវ​ដាក់ទោស​ទណ្ឌ​ទៅតាម​ច្បាប់​។ នេះ​បើតាម​ការអះអាង​របស់​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ ។
 
លោក ប៊ុន សេរី អភិបាលរង​រាជធានី​ភ្នំពេញ ថា​អាជ្ញាធរ បានចាប់ផ្តើម​ពង្រឹង​ការគ្រប់គ្រង​កន្លែង​ផលិត​ស្រាស និង​ស្រា​កែច្នៃ​គ្រប់​ប្រភេទ ដែល​កំពុង​ដាក់លក់​នៅលើ​ទីផ្សារ ក្នុង​រាជធានី​ភ្នំពេញ​។ ការចាត់វិធានការ​នេះ គឺ​ដើម្បី​ការពារ​សុខភាព​អ្នក​បរិភោគ ស្របពេល​ដែលមាន​អ្នកស្លាប់​ដោយសារ​ពុល​ស្រា​កាន់​តែមាន​ចំនួន​កើនឡើង​។ 
 
លោក ប៊ុន សេរី បន្ថែមថា អ្នកលក់ និង​អ្នកផលិត​ស្រា មិន​ស្របតាម​បច្ចេកទេស ដូចជា​បន្ថែម​ជាតិ អេតាណុល និង​ថ្នាំពុល​អង់ទ្រីន ដែល​បង្ក​ផលប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ ត្រូវបាន​ហាមឃាត់​។ ហើយ​ប្រសិនបើ​ម្ចាស់​សិប្បកម្ម​ឬ​ម្ចាស់​អាជីវកម្ម​នៅតែ​ប្រព្រឹត្ត នឹងត្រូវ​ទទួលទោស​ទៅតាម​ច្បាប់​។​
 
​អភិបាលរង​រូបនេះបន្តថា សាលាក្រុង នឹង​បង្កើតឱ្យមាន​គណៈកម្ម​ការ​ចម្រុះ​មួយ ដើម្បី​ត្រួតពិនិត្យ​គុណភាព រួមទាំង​ជំរុញ​ឱ្យ​ម្ចាស់​សិប្បកម្ម​ទាំងនោះ វេច​ខ្ចប់ មាន​ស្លាក សញ្ញា​បញ្ជាក់​ប្រភព​ផលិតផល​ឱ្យបាន​ត្រឹមត្រូវ ដើម្បី​ផ្ដល់ព័ត៌មាន​ច្បាស់លាស់ សម្រាប់​ការទប់ស្កាត់​ឲ្យ​បាន​ទាន់ពេលវេលា​នៅពេល​មាន​ផ្ទុះ​ការពុល​ស្រា​កើតឡើង​។ លោក​ថា ថ្នាក់ដឹកនាំ​រាជធានី​ភ្នំពេញ​បានដាក់​ផែនការ​ឱ្យ​អាជ្ញាធរ​ខណ្ឌ ទាំង​១២ ចុះ​ស្រង់​ស្ថិតិ ទីតាំង​សិប្បកម្ម​ផលិត​ស្រា នៅក្នុង​មូលដ្ឋាន ដើម្បី​ឈានទៅ​ការគ្រប់គ្រង គុណភាព​និង​សង្វាក់​ផលិតកម្ម​ដើម្បី​បញ្ជៀ​ស​ការប៉ះពាល់​ដល់ សុខ​ភារ​បស់​ប្រជាពលរដ្ឋ​៕
 
​ប្រភព​៖  AKP , thmeythmey

 

ចំនួនអ្នកទស្សនា

    20486857

  • ថ្ងៃនេះ7141
  • ម្សិលមិញ10901
  • សប្តាហ៍នេះ22521
  • ខែនេះ44401
  • ឆ្នាំនេះ44401
  • សរុប20486857