ភ្នំពេញ៖ នៅវេលាម៉ោង ១០ព្រឹកនេះ ឧត្តមសេនីយ៍ឯក គៀត ច័ន្ទថារិទ្ធ អគ្គស្នងការរងនគរបាលជាតិ បានបើកសន្និសីទព័ត៌មាន បង្ហាញលទ្ធផលប្រតិបត្តិការ អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក រយៈពេល ៧ថ្ងៃ និងលទ្ធផលកិច្ចប្រជុំ គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ ដែលបានធ្វើឡើង កាលពីរសៀលថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៦។ សន្និសីទសារព័ត៌មាននេះ ប្រព្រឹត្តទៅនៅអគ្គស្នងការដ្ឋាននគរបាលជាតិ។
អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ ឧត្តមសេនីយ៍ឯក គៀត ច័ន្ទថារិទ្ធ បានឲ្យដឹង នៅរសៀលថ្ងៃទី០៧ ខែមករា ឆ្នាំ ២០១៦ ថា ការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកថ្មីរយៈពេល ០៦ថ្ងៃចាប់ពីថ្ងៃទី០១-០៦ ខែមករា ឆ្នាំ២០១៦នេះ មានយានយន្ត ១៥២,០៥៣ គ្រឿងត្រូវបានពិនិត្យ។ ក្នុងចំណោមយានយន្ត ដែលបានពិនិត្យជាង ១៥ម៉ឺនគ្រឿងនេះ មានយានយន្តប្រមាណ ២៧,៣៣ភាគរយ ស្មើ ៤១,៥៦១គ្រឿង បានល្មើសច្បាប់៕