ភ្នំពេញ៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ នៅតែបន្តចុះបង្ក្រាបក្រុមប្រើប្រាស់គ្រឿងញៀននិងល្បែងស៊ីសង នៅភូមិត្រពាំងឈូកសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៦។
ប្រតិបត្តិការនេះ ដឹកនាំដោយ លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលរងខណ្ឌសែនសុខ និងមានការចូលរួមពីអាវុធហត្ថខណ្ឌ អធិការនគរបាលខណ្ឌ ចៅសង្កាត់ នាយប៉ុស្តិ៍សង្កាត់ និងកំលាំងប្រជាកាពារ បានធ្វើប្រតិបត្តិការបង្ក្រាបក្រុមប្រើប្រាស់គ្រឿងញៀននិងល្បែងស៊ីសង នៅក្នុងត្រង់ចំនុចភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា។ ជាលទ្ធផល ឃាត់ខ្លួនបានជនសង្ស័យចំនួន ០៤នាក់និងដកហូតបានទូហ្គេមបៀរចំនួន ០៣ទូ និងហ្គេមបាញ់ត្រីចំនួន ០១ទូ ។
បច្ចុប្បន្នជនសង្ស័យនិងសំភារៈទូហ្គេមបាញ់ត្រី និងហ្គេមបៀរត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីចាត់ការបន្តទៅតាមនីតិវិធីច្បាប់ ៕ ដោយ មែន កំសត់