លោកជំទាវ កែវ ម៉ាលី ស្នើ​អាជ្ញាធរ​ មេត្តា​គិតគូរ​រឿង​សុខភាព​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​

11-January-2016 | ដោយ មួយឡា

​ភ្នំពេញ​៖ លោកជំទាវ កែវ ម៉ាលី បាន​សរសេរ នៅក្នុង​ទំព័រ Facebook នា​ពេលដែល​លោកជំទាវ​ចូលរួម​មី​ទិ្ទ​ញ​៧​មករា នៅ​ខេត្តកំពង់ធំ កាលពី​ថ្ងៃទី​៧ ខែមករា ឆ្នាំ​២០១៦ កន្លងមក «​ថ្ងៃនេះ​នាង​ខ្ញុំ​បានធ្វើ​រឿង ២​យ៉ាង​ដែល​ល្អ​៖ ទី​១ បាន​ចូលរួម​ក្នុង​ពិធី​អបអរសាទរ​ទិវា ជ័យជំនះ​៧​មករា ជាមួយ​ក្រុមការងារ​ចុះជួយ​ខេត្តកំពង់ធំ ដែលមាន​ឯកឧត្តម ងួន ញឹ​ល ជា​ប្រធាន​ក្រុមការងារ ។​

​ចំណែកឯ​រឿង​ទី​២ បាន​ចុះទៅពិនិត្យ មណ្ឌល​សុខភាព ក្នុង​ឃុំ​បា​ល្ល័​ង ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ដែលមាន​៣ បន្ទប់ លើ​ផ្ទៃដី ៣០​ម x ៣០​ម កំពុង​សាងសង់​សម្រេចបាន ៦៥% ហើយ​ទុក​សម្រាប់ ជា​មណ្ឌល​សុខភាព​ប្រចាំការ ក្នុងការ​ប្រើប្រាស់ សេវា​សុខាភិបាល ជូន​ដល់​ប្រជាពលរដ្ឋ លោកតា លោកយាយ ក្នុងភូមិ​-​ឃុំ របស់​យើង នេះ​ជា​ចំណុច​សំខាន់​ដែល​អ្នកដឹកនាំ​ត្រូវ​អនុវត្តន៍​ដោយ​ខានមិនបាន ។​

​ចំពោះ​រឿង​ចំបង​បំផុត សំរាប់​សុខុមាលភាព ប្រជាពលរដ្ឋ ទូទៅ និង​សំរាប់ សុខភាព​មាតា​ទារក នៅពេល​សំរាល និង​បុគ្គលិក​ពេទ្យ មាន​កន្លែងធ្វើការ​ត្រឹមត្រូវ​សមរម្យ  ហេតុនេះ​ស្នើ​អាជ្ញាធរ ក្រុមការងារ​បក្ស​គ្រប់​ជាន់ថ្នាក់​មេត្តា​គិតគូរ​លើ​កា​ងារ​សុខភាព​នេះ​ផង ហើយ​នាពេលខាងមុខ​ជំរុញ​ការសាងសង់​មណ្ឌល​សុខភាព​ឲ្យ​បាន​គ្រប់​ឃុំ​សង្កាត់  ។​

​នាង​ខ្ញុំ​សូម ចងចាំ​ជានិច្ច​ស្មារតី​ស្នេហា​ជាតិ រំដោះជាតិ មាតុភូមិ របស់​រណៈសិរ្ស​២​ធ្នូ និង ថ្ងៃជ័យ​ជំនះ ៧​មករា​! មាន​២​ធ្នូ ទើប​មាន ៧ មករា ! មាន ៧​មករា ទើប​មាន​អ្វីៗ​មកទល់​ពេល​សព្វថ្ងៃនេះ​។ កំហុស​ដែល​ធំ​បំផុត សំរាប់​អ្នកដឹកនាំ ជា​ប្រវត្តិសាស្ត្រ​នោះ​គឺជា​ការ (​សំរេចចិត្ត​ខុស​) ដូច្នេះ​ការសម្រេចចិត្ត​ខុស បាន​នាំអោយ​ជាតិ​យើង​ពីមួយ​ជំនាន់​ទៅមួយ​ជំនាន់ កាន់តែ​ធ្លាក់ខ្លួន​ដុនដាប ជា​ចុងក្រោយ ជីវិត​ក៏​គេ​មិន​ទុកអោយ រស់រៀន​បន្តទៅទៀត​ដែរ គឺ​ស្គាល់​តែ​ពាក្យ​ថា «​ទារុណកម្ម និង ការយកទៅ​សម្លាប់​» ថ្ងៃនេះ​ជា​ថ្ងៃ​៧​មករា ថ្ងៃកំណើត​ទី​២ របស់​នាង​ខ្ញុំ និង​បងប្អូន​ខ្មែរ​ទាំងអស់គ្នា ផងដែរ ! បើ​គ្មាន​ថ្ងៃ ៧​មករា ដែលមាន​កងទ័ព​ស្ម​គ្រ័​ចិត្ត​វៀតណាម មក​រំដោះ​ទេ នៅសល់តែ ១​សប្តាហ៍​ទៀត នាង​ខ្ញុំ​ក៏​និង​ត្រូវស្លាប់ បាត់ទៅហើយ​ដែរ​ព្រោះ គេ​បង្ខំ​អោយធ្វើ​ការ គ្មាន​ពេល​សំរាក ការហូបចុក មិន​ដិតដល់ ចុងក្រោយ​គឺមាន​តែ​សេចក្តីស្លាប់​ប៉ុណ្ណោះ​។​

​ក្នុង​ថ្ងៃ​ទិវា ៧​មករា ដ៏​វិសេស វិសាល​មហាថ្លៃ​ថ្លា​នេះ​ផងដែរ នាង​ខ្ញុំ​ដែលជា​ក្រុមការងារ ចុះជួយ​ខេត្តកំពង់ធំ រួមជាមួយ​និង ឯកឧត្តម ងួន ញឹ​ល អនុប្រធាន​ទី​២ រដ្ឋសភាជាតិ ក៏​សូម​ឧទ្ទិស​ក្នុង​ថ្ងៃជ័យ​ជំនះ​៧​មករា​នេះ ជា​ថ្ងៃ​ដែល​ប្រជាជន​ខ្មែរ មាន​សិទ្ឋិ​សេរីភាព គ្រប់ទិសទី និង​សូមកុំ​អោយ​របប​ប្រល័យពូជសាសន៍ ទមិឡ​ឥត​សាសនា វិល​ត្រលប់​សារជាថ្មី​ឡើយ ព្រោះ​យើង​ចង់តែ​ឃើញ​នូវ​កត្តា​សុខសន្តិភាព ស្ថេរភាព​នយោបាយ និង ការអភិវឌ្ឍ​។ មាន​គណបក្ស​ប្រជាជន​ដឹកនាំ​ប្រទេស ប្រជាជន​ទទួលបាន​សិទ្ធិសេរីភាព សិទ្ធិ​រស់រៀន សិទ្ធិ​រើស​គូស្រករ សិទ្ធិ​ទទួលបាន​ផ្នែក​ជំនឿ​សាសនា ការអប់រំ​ជាដើម​»៕ ដោយ មែន កំសត់​

ចំនួនអ្នកទស្សនា

    20495337

  • ថ្ងៃនេះ3051
  • ម្សិលមិញ12561
  • សប្តាហ៍នេះ31001
  • ខែនេះ52881
  • ឆ្នាំនេះ52881
  • សរុប20495337