ភ្នំពេញ៖ នៅវេលាម៉ោង២០និង០០នាទីយប់ ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៦ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ៧មករា ដឹកនាំដោយលោក យូ រដ្ឋា នាយករដ្ឋបាលស្តីទី ខណ្ឌ៧មករា បានចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ គ្រឿងញៀន ជាតិអាល់កុល កញ្ចក់ និង មួកសុវត្ថិភាព នៅតាមគោលដៅផ្លូវលេខ២១៧ កែងផ្លូវលេខ ១៦១ ក្នុងសង្កាត់អូរឫស្សីទី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ក្នុងកិច្ចចុះប្រតិបត្តិការនេះ មានកំលាំងចូលរួមសរុបចំនួន ៣៥នាក់៖ មន្ត្រីសាលាខណ្ឌ៤នាក់ នគរបាលខណ្ឌនិងនគរបាលប៉ុស្តិ៍សង្កាត់២០នាក់ អាវុធហត្ថខណ្ឌ ០១នាក់ ប្រជាការពារខណ្ឌ សង្កាត់ ១០នាក់។ ក្រុមការងារគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បានចុះបំពេញការងាររហូតដល់ម៉ោង១រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦ ទើបបញ្ចប់៕ ដោយ មែន កំសត់