ភ្នំពេញ៖ អនុវត្តន៍តាមបទបញ្ជាការដឹកនាំដ៏ខ្ពង់ខ្ពស់របស់លោក លី សាវេត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលនិងជាអភិបាលខណ្ឌសែនសុខ និងលោក ព្រុំ ស័ក្តា មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ នៅយប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៦ មន្ត្រីកងរាជអាវុធហត្ថខណ្ឌសែនសុខចំនួន ០៨នាក់ និងម៉ូតូចំនួន ០៤គ្រឿង បានចេញប្រតិបត្តិការជិះល្បាតត្រួតពិនិត្យមើលសភាពការណ៍និងទប់ស្កាត់បទល្មើសផ្សេងៗដែលអាចកើតមាននៅពេលយប់ក្នុងមូលដ្ឋានខណ្ឌនិងដើម្បីរក្សាការពារ សន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋអោយបានល្អប្រសើរ។
ចំពោះការជិះល្បាតនេះកម្លាំង កងរាជអាវុធហត្ថខណ្ឌ បានចេញល្បាតជាប្រចាំរាល់យប់ទៅតាមគោលដៅដែលបានកំណត់ ហើយក្រុមការងារបានចុះប្រតិបត្តិការ នៅតាមទីកន្លែងសំខាន់ៗនៅតាមសង្កាត់ និងទីប្រជុំជន មួយចំនួន ដើម្បីបង្កាទប់ស្កាត់ នៅពេលមានបទល្មើសកើតឡើង ពោលគឺធ្វើការទប់ស្កាត់បទល្មើសបានទាន់ពេល និងរក្សាសុវត្ថិភាពជូនប្រជាពលរដ្ឋបានល្អប្រសើរ៕ ដោយ មែន កំសត់