ពី​ធី​ចែក​អំណោយ​ដល់​ចាស់ជរា ស្ដ្រី និង​កុមារ​ដែលមាន​ផ្ទុកមេរោគ​អេដស៍ នៅ​សង្កាត់​ជ្រោយចង្វារ​

13-January-2016 | ដោយ មួយឡា

ភ្នំពេញ​៖ ព្រឹក​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០១៦ នៅ​ទីស្នាក់ការ​បក្ស​ប្រជាជន​កម្ពុជា​សង្កាត់​ជ្រោយចង្វារ មាន​ពិធី​ចែក​អំណោយ​ទទួលបាន​ពី​សប្បុរសជន​បុគ្គលិក​អាកាសចរ​មកពី​ប្រទេស​សិង្ហ​បុរី ចែកជូន​ដល់​ចាស់ជរា ស្ត្រី និង​កុមារ​មាន​ផ្ទុកមេរោគ​អេដស៍​ចំនួន​២០​នាក់ ក្រោម​អធិបតីភាព លោកស្រី កែវ សុភា​រី សមាជិក​ក្រុមប្រឹក្សា​ខណ្ឌ​ជ្រោយចង្វារ ព្រមទាំង​មាន​វត្តមាន​អញ្ជើញ​ចូលរួម​មាន​ពីលោកស្រី សុខ ណា​រី ចៅសង្កាត់រង​ទី​១ លោកស្រី ពិន ពៅ សមាជិក​ក្រុមប្រឹក្សា​សង្កាត់ លោកស្រី អ៊ុក មុនី​ណា​រុំ ប្រធាន​អង្គការ​ស្វ័​រ​ដា និង​លោក លោកស្រី ជំនួយការ​ភូមិ​ដើម​គ​។​

​បន្ទាប់ពី​តំណាង​សង្កាត់​ជ្រោយចង្វារ បានធ្វើ​សេចក្ដីរាយការណ៍​ជូន​អង្គប្រជុំ​រួចមក លោកស្រី មុនី​ណា​រុំ ប្រធាន​អង្គការ​ស្វ័​រ​ដា បាន​មានមតិ​សំណេះសំណាល​ទៅកាន់​បងប្អូន អ្នក​ផ្ទុកមេរោគ​អេដស៍ និង​ជន​ចាស់ជរា លោកស្រី​សូម​ចូលរួម​សោក​ស្រាយ​ព្រោះថា​ជំងឺ​កាច​សាហាវ​នេះ​មិនមាន​ថ្នាំ​ព្យាបាល​ទេ តែ​យ៉ាងណា​ត្រូវ​ថែទាំ​សុខភាព​កុំ​គិត​ខ្លី ដើម្បី​រស់​បានយូរ ហើយ​អាជ្ញាធរ​ត្រូវ​ចូលរួម​លើកទឹកចិត្ត​មិនមាន​ការរើសអើង​ឡើយ​។

​បន្ទាប់មក​លោកស្រី​បាន​ចែក​សំភារៈ​ដល់​ចាស់​ជា​រា និង​អ្នក​ផ្ទុកមេរោគ​អេដស៍​សរុប​ចំនួន​២០​នាក់ ដោយ​ក្នុង​ម្នាក់ៗ​ទទួលបាន​៖ អង្ករ​៥០​គីឡូក្រាម ត្រីខ​០១​យួរ ទឹកត្រី​០២​ដប ម្សៅ​សាប៊ូ ៣.៥​គីឡូក្រាម សាប៊ូ​ដុស​ខ្លួន​០៦​ដុំ ធូបមូស​០៣​ប្រអប់ សៀវភៅសរសេរ​និង​កូ​ល័​រ​ពណ៌​០១​ឈុត​៕ ដោយ មែន កំសត់

ចំនួនអ្នកទស្សនា

    20487727

  • ថ្ងៃនេះ8011
  • ម្សិលមិញ10901
  • សប្តាហ៍នេះ23391
  • ខែនេះ45271
  • ឆ្នាំនេះ45271
  • សរុប20487727