ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦ លោក កែវ សាវឿន ចៅសង្កាត់ចាក់អង្រែលើបានដឹកនាំ មន្ត្រីសង្កាត់ ភូមិ ក្រុមការងារយុវជន បានចុះសួរសុខទុក្ខ ចាស់ជរាគ្មានទីពឹង ចំនួន៤គ្រួសារដែលរស់នៅភូមិព្រែកតាគង់២ សង្កាត់ចាក់អង្រែលើ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ។
លោកកែវ សារឿន ចៅសង្កាត់ចាក់អង្រែលើ បានមានមតិថា នេះជាការយកចិត្តទុកដាក់របស់ក្រុមការងារបក្សប្រជាជាជនកម្ពុជា និងថ្នាក់ដឹកនាំសង្កាត់ ហើយអំណោយសំភារៈនេះជាការឧបត្ថម្ភពីឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និង ជាប្រធាន ស.ស.យ.ក រាជធានីភ្នំពេញ បានផ្តល់តាមរយៈលោក កែវ សាវុធ ប្រធាន ស.ស.យ.ក ខណ្ឌមានជ័យ។
បន្ទាប់មកក្រុមការងារសង្កាត់បានចែកសំភារៈជូនដល់ប្រជាបលរដ្ឋ៤គ្រួសារ លោកតា ប៊ុន ឃិន អាយុ៨០ឆ្នាំ លោក ហ៊ឹង ហឿង អាយុ៧៦ឆ្នាំ លោក តា ណុល អាយុ៧៧ឆ្នាំ លោកតា សាន់ អន អាយុ៧៨ឆ្នាំ ក្នុងមួយគ្រួសារទទួលបានអង្ករ ៣០គីឡូក្រាមនិង លោក កែវ សាវឿន ចៅសង្កាត់ចាក់អង្រែលើ បានផ្តល់ជូនមួយគ្រួសារថវិកា ៥០,០០០០រៀល សរុប០៤គ្រួសារអស់ចំនួន ២,០០០,០០០រៀល៕ ដោយ មែន កំសត់