ភ្នំពេញ៖ នៅរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦ លោកស្រី ខៀវ វណ្ណថៃ មន្ត្រីសាលាខណ្ឌ តំណាងលោក ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វារ លោក ឃន សុជាតិ ប្រធាន សសយកខណ្ឌ យុវជនខណ្ឌ យុវជនសង្កាត់ព្រែកលៀប និង និងលោកស្រី ឈ្នាង ផាន់ណារី សមាជិកក្រុមប្រឹក្សាសង្កាត់ តំណាងលោក ព្រាប មុនី ចៅសង្កាត់ព្រែកលៀប បាននាំយកថវិកាសំភារៈនិងសួរសុខទុក្ខយុវជន ប៊ុន ដានីន សមាជិក សសយក សង្កាត់ព្រែកលៀបដែលមានទុក្ខដោយសារកូនប្រុសរបស់គាត់ឈ្មោះ ខុន ច័ន្ទរក្សា ភេទប្រុស អាយុ ៥ខែ១០ថ្ងៃ កំពុងសម្រាក់ព្យាបាលជំងឺនៅមន្ទីរពេទ្យគន្ធបុប្ផា។
លោកស្រី ខៀវ វណ្ណថៃ បានមានមតិសំណេះសំណាលនិងបានបញ្ជាក់ថា សំភារៈថវិកាដែល ផ្ដល់ជូនសរុបមាន ទឹកប្រាក់ ៨០០,០០០រៀល និងទឹកដោះគោ ០១ កេសធំ ដែលជាថវិកាផ្ទាល់របស់មន្ត្រីសាលាខណ្ឌ និងសង្កាត់ ដែលបានរៃអង្គាសប្រមូលគ្នា ក្នុងនោះរូមមាន៖ លោក ឃ្លាំង ហួត អភិបាល នៃគណៈអភិបាលខណ្ឌជ្រោយចង្វារ ថវិកា ៤០០,០០០រៀល លោក ឃន សុជាតិ ប្រធាន សសយក ខណ្ឌជ្រោយចង្វារ ថវិកា ១០០,០០០រៀល និងទឹកដោះគោ ០១ កេសធំ លោក ព្រាប មុនី ចៅសង្កាត់ព្រែកលៀប ថវិកា ១០០,០០០រៀល លោកស្រី ឈ្នាង ផាន់ណារី សមាជិកក្រុមប្រឹក្សាសង្កាត់ ថវិកា ១០០,០០០រៀល លោក ស៊ិន កុសល មន្ត្រីសង្កាត់ ថវិកា ១០០,០០០រៀល។
តំណាងគ្រួសារយុវជន ប៊ុន ដានីន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកស្រីតំណាងអភិបាលខណ្ឌ ប្រធានយុវជនខណ្ឌ លោកលោកស្រី អាជ្ញាធរសង្កាត់មន្ត្រី ដែលបានយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់យុវជននិងសូមគោរពជូនពរលោកអភិបាល និងក្រុមការងារសង្កាត់ទាំងអស់ មានសុខភាពល្អ មានសុភមង្គលក្នុងក្រុមគ្រួសារនិងជោគជ័យគ្រប់ភារកិច្ចដែលថ្នាក់ដឹកនាំប្រគល់ជូន៕ដោយមែន កំសត់