ភ្នំពេញ៖ កម្លាំងចម្រុះនៃសមត្ថកិច្ចនគរបាលចរាចរណ៍ ដឹកនាំដោយឧត្តមសេនីយ៍ រ័ត្ន វាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍និងសណ្ដាប់ធ្នាប់ សហការជាមួយលោក ឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ បានបើកប្រតិបត្តិការចុះត្រួតពិនិត្យសារធាតុញៀន និងគ្រឿងស្រវឹងនៅតាមបណ្តោយផ្លូវលេខ២៧១ ត្រង់ចំណុចផ្សារហេងលី ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក នាម៉ោង១០និង ៤០នាទីយប់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៦។
ប្រតិបត្តិការនេះ បានរកឃើញថ្នាំញៀនចំនួន២កញ្ចប់ ម៉ូតូមួយគ្រឿងឌ្រីមសង់សេរី២០១៣ ពណ៌ខ្មៅស្លាកលេខភ្នំពេញ 1BW-8520 និងកាំភ្លើងខ្លីមួយដើមម៉ាក K59 ពុំមានលិខិតស្នាមសម្រាប់សម្គាល់ ការប្រើប្រាស់នោះទេ ពីបុរសឈ្លោះ ឃីន ប៊ុនណា ភេទប្រុស រស់នៅភូមិព្រះអណ្តូង ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
បន្ទាប់ពី ឃាត់ខ្លួននៅកន្លែង ត្រួតពិនិត្យជនសង្ស័យរូបនោះ ត្រូវបានបញ្ជួនទៅកាន់អធិការនគរបាលខណ្ឌទួលគោក ដើម្បីចាត់ការតាមនិតិវិធី៕ ដោយមែន កំសត់