ភ្នំពេញ៖ នាយការិយាល័យចរាចរផ្លូវគោករាជធានីភ្នំពេញ លោក ចេវ ហាក់ បានឱ្យដឹងនៅរសៀលថ្ងៃ២៤ មករា ២០១៦ ថា ប្រតិបត្តិការថ្ងៃទី១ នេះ សមត្ថកិច្ចបានឃាត់ខ្លួនអ្នកបើកបរយានយន្តស្ថិតក្រោមឥទ្ធិពលស្រវឹងចំនួន២១៧នាក់ ក្នុងនោះមនុស្សចំនួន៨នាក់ (អ្នកបើកបរម៉ូតូ៤នាក់ អ្នកបើកបរឡាន៤នាក់) ត្រូវបានឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅតុលាការ ក្រៅពី៨នាក់នេះ គឺធ្វើការផាកពិន័យនៅនឹងកន្លែង។
រីឯអ្នកបើកបរយានយន្ត (ម៉ូតូ និងរថយន្ត) ដែលល្មើសមិនបានពាក់មួកសុវត្ថិភាពបានចំនួន១៨០ប័ណ្ណពិន័យ និងអ្នកបើកបររថយន្តមិនពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពបានចំនួន៣០ ប័ណ្ណពិន័យ ដែលត្រូវផាកពិន័យនៅនឹងកន្លែង៕ ដោយមែនកំសត់