ស្ពាន​យោល ១៥៥​ម៉ែត្រ ឆ្លងកាត់​អូរ​ទេ នៅ​ស្រុក​កែវ​សីមា ត្រូវបាន​ដាក់ឱ្យ​ពលរដ្ឋ​ចរាចរ​

26-January-2016 | ដោយ ពល រាជសី

​មណ្ឌលគិរី​៖ ព្រឹក​ថ្ងៃទី​២៦​ខែមករា ឆ្នាំ​២០១៦​នេះ​តទៅ ប្រជាពលរដ្ឋ​ទូទាំង​ឃុំ​មេ​ម៉​ង់ ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី បាននាំគ្នា​ធ្វើចរាចរ ជាធម្មតា លែង​លំបាក​ទៀតហើយ ដោយបាន​ធ្វើដំណើរ​ឆ្លង កាត់​ស្ពាន​យោល​អូរ​ទេ ប្រវែង​១៥៥​ម៉ែត្រ​និង​ទទឹង​១.៥​ម៉ែត្រ ហើយ​ថវិកា​ទាំង នោះ​មួយចំនួនធំ គឺជា​អំណោយ លោក សាក់ សា​រ៉ាង មេបញ្ជាការ​អាវុធហត្ថ​ខេត្តមណ្ឌលគិរី ថវិកា​មួយចំនួនទៀត បានមកពី​មូលនិធិ​ឃុំ និង​មួយចំនួន​បានមកពី​ជំនួយ សប្បុរសជន​សរុបថ​វិកា​អស់​ជាង​១​ម៉ឺន​ដុល្លារ សហរដ្ឋ​អា​មេ​រិច​។​

​ប្រជាពលរដ្ឋនៅក្នុង​តំបន់​នោះបាន​នាំគ្នា​សាទរ​ចំពោះ​ម្ចាស់​អំណោយ​ទាំងអស់ ដែល​បាន​យកចិត្តទុកដាក់​ក្នុងការ សាងសង់​ស្ពាន​ឆ្លងកាត់ អូរ​ទេ​នេះ ពីមុន​ពួកគាត់​នៅ​ភូមិ​ពូ​ង៉ោ​ល ភូមិ​ពូ​កេះ​ធ្វើដំណើរ​ទៅកាន់​ឃុំ​ចុង​ផ្លាស់ ដោយ​ថ្មើរជើង​កាត់ទឹក​ភក់ល្បាប់ តែ​ឥឡូវ​គាត់​បានធ្វើ​ដំណើរ តាមរយៈ​កង់​និង ម៉ូតូ​បាន​ដោយ​រលូន ។ ពួកគាត់​បានធ្វើការ​សំណូមពរ​ដល់​អាជ្ញា​ធ័​រ​នៅ​ខេត្ត​នេះ ឱ្យជួយ​បន្ត​ការអភិវឌ្ឍន៍​ផ្លូវ ស្ពាន​បន្ត​ថែមទៀត ដើម្បី​ងាយស្រួល​ក្នុងការ​ដឹកជញ្ជូន ផលិតផល​ដែល​គាត់​ផលិត បាន​នាំយកមក​លក់​នៅ​ទីប្រជុំជន ជាពិសេស នៅពេល​ពួកគាត់​មាន​ជំងឺ ឈឺ​ថ្កាត់​ម្តងៗ ងាយស្រួល​ក្នុង​ការនាំ​អ្នកជំងឺ​មកកាន់​មន្ទី​ពេទ្យ ដើម្បី​ធ្វើការ​ព្យាបាល និង​សង្គ្រោះ​ឱ្យទាន់​ពេលវេលា​ផង​។​

​សូម​ជំរាប​ថា បច្ចុប្បន្ននេះ​ប្រជាពលរដ្ឋ​ចំនួន​ពីរ​ឃុំ​គឺ​ឃុំ​ចុង​ផ្លាស់ និង​ឃុំ​មេ​ម៉​ង់​ស្រុក​កែវ​សីមា នៅតែ​ពុំទាន់​មាន ផ្លូវ​ល្អ​សំរាប់​ធ្វើដំណើរ ពី​តប​ន់​ពួកគាត់​រស់ នៅ​ខាងលើ​មកកាន់​ទី​រួម​ខេត្ត នៅឡើយ​ទេ ដោយ​ពួកគាត់​នៅតែ សម្តែង ការ​រិៈ​គន់​ធ្ងន់ៗ​ចំៗ ចំពោះ​លោក យន់ សា​រោម ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត​មួយ​នេះ​ថា កាលពី ឆ្នាំមុនៗ ប្រធាន​មន្ទីរ​រូបនេះ បាន​យកលុយ​របស់​រដ្ឋ មក​ធ្វើការ​សាងសង់​ផ្លូវ​នេះដែរ តែ​អត់​មានគុណ​ភាព​បាន​ចរាចរ​មួយ​ដង្ហើម​រុយ​ដែរ​ក៍​ខូច​ខ្ទេចខ្ទី​ទៅវិញ ហាក់បីដូចជា​យក​ថវិកា​របស់​ជាតិ​មក​គ្រវែង​ចោល​អញ្ចឹង ៕​

ចំនួនអ្នកទស្សនា

    20493247

  • ថ្ងៃនេះ961
  • ម្សិលមិញ12561
  • សប្តាហ៍នេះ28911
  • ខែនេះ50791
  • ឆ្នាំនេះ50791
  • សរុប20493247