មន្ត្រី​កាំកុងត្រូល​ខេត្តកណ្តាល ចុះ​ត្រួតពិនិត្យ​ចំណីអាហារ នៅ​ផ្សារ​គគីរ​

28-January-2016 | ដោយ ម៉ែន កំសត់

កណ្តាល៖ ខណៈដែល ​ពិធីបុណ្យ​ចូលឆ្នាំ​ចិន ក៏ដូចជា​ចូលឆ្នាំ​ខ្មែរ​ខិតជិត​ចូលមក​ដល់​នោះ សាខា​កាំកុងត្រូល​ខេត្តកណ្តាល ដឹកនាំ​ដោយ​លោក អ៊ូ ម៉ាន់​រិ​ន តាម​បញ្ជា​ផ្ទា​ល់ពី ឯកឧត្តម ម៉ក់ ពេ​ជ្ជ​រិ​ទ្ធ ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​អគ្គនាយក​ដ្ឋា​ន​កាំកុងត្រូល បាន​ចុះ​ធ្វើការ​ត្រួតពិនិត្យ​ទំនិញ និង​ចំណីអាហារ​ខូចគុណភាព​នៅ​ផ្សារ​គគីរ ក៏ដូចជា​ផ្សារ​មួយចំនួនទៀត​នៅ​ទូទាំង​ខេត្ត​។​

​ក្នុង​ការចុះ​ត្រួតពិនិត្យ​ចំណីអាហារ គ្រឿង​កំប៉ុង​កាលពី​ព្រឹក​មិញ​នៅ​ផ្សារ​គគីរ គេ​បាន​រកឃើញ​មាន​សារធាតុ​ថ្នាំ ដែល​ត្រូវគេ​លាយ​ដាក់​ក្នុង​ស្ករ នៅ​ចំណុច​តូប​លេខ​១៥៥ ហើយក៏​ត្រូវ​ណែនាំ​ឲ្យ​ម្ចាស់​តូប​បញ្ឈប់​មិន​ឲ្យ​យកមក​លក់​បន្តទៀត​។​

​ជាមួយគ្នានេះ លោក អ៊ូ ម៉ាន់​រិ​ន ក៏បាន​ធ្វើការ​ណែនាំ​ដល់​បងប្អូន​អាជីវករ​លក់ដូរ​នៅក្នុង​ផ្សារ​គគីរ ចំពោះ​ការដាក់​តាំង​លក់​ផលិតផល ដោយ​ហាម​ដាច់ខាត​មិន​ឲ្យ​យក​គ្រឿង​កំប៉ុង​ដែល​កំពិត យកមក​ដាក់តាំង​លក់ ព្រោះ​វា​នាំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​។ ក្នុងនោះ​បងប្អូន​ក្រុមអាជីវករ ក៏​គួរតែ​ពិនិត្យ​កាលបរិច្ឆេទ​នៅលើ​កំប៉ុង​ឲ្យ​បាន​ត្រឹមត្រូវ និង​មិនត្រូវ​ដាក់តាំង​លក់​ផលិតផល​កំប៉ុង​ដែល​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់​ឡើយ​។​ ​ដោយឡែក​ចំពោះ​បងប្អូន​លក់ដូរ​ចំណីអាហារ​វិញ គឺត្រូវធ្វើ​គម្រប​គ្រប​ឲ្យ​ជិត ជៀសវាង​ចំណីអាហារ​គ្មាន​គុណភាព​៕

 

ចំនួនអ្នកទស្សនា

    20495707

  • ថ្ងៃនេះ3421
  • ម្សិលមិញ12561
  • សប្តាហ៍នេះ31371
  • ខែនេះ53251
  • ឆ្នាំនេះ53251
  • សរុប20495707