រកឃើញ​ឈើ​បណ្តើរៗ នៅក្នុង​ឃ្លាំង​ស្តុក​ឈើ ក្រុមហ៊ុន​ប៊ិន​ហ្វឿ​ក​១

30-January-2016 | ដោយ ពល រាជសី

​មណ្ឌលគិរី​៖ អ្នកនាំពាក្យ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក អេង ហ៊ី បាន​ឲ្យ​ដឹងថា ខណៈ​នេះ​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ បាន​នឹង​កំពុង​ដឹកនាំ​សមាជិក នៃ​គណៈកម្មការ​ជាតិ ចុះ​ត្រួតពិនិត្យ​ដល់ទី​តាំង​ស្តុក​ឈើ នៅ​ក្រុមហ៊ុន​ប៊ិន​ហ្វឿ​ក​១ ស្ថិតនៅ​ឃុំ​ស្រែ​ព្រះ ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ។​

​លោក​បន្តថា មកដល់​ម៉ោង​នេះ​នាយ​ឧ​ត្ត​ម​សេនីយ៍ ប្រធាន​គណ​:​កម្ម​ការ កំពុង​ដឹកនាំ​កម្លាំង ចុះមក​ត្រួតពិនិត្យ​ឈើ​នៅ​ក្រុមហ៊ុន ប៊ិន​ហ្វឿ​ក​១ ជា​កន្លែង​ឈើ​មាន​គេ​លួច​ដុត​និង​រកឃើញ ឈើ​មួយចំនួន នៅទីនេះ ប៉ុន្តែ​ក្រុមមន្ត្រី​ជំនាញ​កំពុង​ចុះ​វាស់វែង​ពិនិត្យ​បន្ត (​ទិន្នន័យ​លម្អិត​នឹង​ផ្សាយ​ពេល​ក្រោយ​)​។​

​រយ​:​ពេល​២​ថ្ងៃនេះ នាយ​ឧ​ត្ត​ម​សេនីយ៍​សៅ សុខា បាននិងកំពុង​ដឹកនាំ​កម្លាំង​សមត្ថកិច្ច និង​សមាជិក​គណ​:​កម្ម​ការ ចុះទៅ​ត្រួតពិនិត្យ និង​បន្ត​បង្ក្រាប​បទល្មើស​ឈើ ស្ថិតនៅតាម​ខេត្ត​ចំនួន​៦ គឺ​ខេត្តកំពង់ចាម ខេត្ត​ត្បូងឃ្មុំ ខេត្តក្រចេះ ខេត្តមណ្ឌលគិរី ខេត្តស្ទឹងត្រែង និង​ខេត្ត​រតនគីរី​៕​

ចំនួនអ្នកទស្សនា

    20486327

  • ថ្ងៃនេះ6611
  • ម្សិលមិញ10901
  • សប្តាហ៍នេះ21991
  • ខែនេះ43871
  • ឆ្នាំនេះ43871
  • សរុប20486327