ក្មេងស្រី​កំសត់​២​នាក់​ត្រូវ​ឪពុក​រត់ចោល ពេលនេះ​ម្ដាយ​ស្លាប់​ទៀត ទទួលបាន​អំណោយ​ពី រដ្ឋមន្ដ្រី​ក្រសួងកសិកម្ម​

02-February-2016 | ដោយ មែន កំសត់

​ភ្នំពេញ​៖ ក្មេងស្រី​កំព្រា​២​នាក់​បងប្អូន ដែល​ត្រូវ​ឪពុក រត់ចោល​ទៅរក​ស្រី​ថ្មី ទុក​នៅ​ជាមួយ​ម្ដាយ តែ​ពេលនេះ​ម្ដាយ​ត្រូវ​ស្លាប់ចោល​ទៀត ទាំង​កុមារ​ជា​កូនស្រី​ពៅ នោះ​មាន​ជំងឺ​ប្រចាំកាយ ដែល​មិនអាច​ទៅ​រៀនសូត្រ​បានទេ ដោយ​ពេលនេះ​ស្នាក់នៅ​ជាមួយនឹង​ជីដូន នៅ​ភូមិ ម៉ា​ណូ​ក ឃុំ​ត្បែងខ្ពស់ ស្រុក សាមគ្គី​មានជ័យ ខេត្ដ​កំពង់ឆ្នាំង​។​
​ដោយ​មើលឃើញ​ពី​ទុក្ខវេទនា របស់​ក្មេងស្រី​ទាំងពីរ​នេះ អគ្គលេខាធិការរង នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​ជា​អនុប្រធាន​ក្រុមការងារ ចុះ​ពង្រឹង​ស្រុក​សាមគ្គី មា​មានជ័យ ខេត្ដ​កំពង់ឆ្នាំង តំណាង​ឲ្យ​​រដ្ឋមន្ដ្រី បណ្ឌិត អ៊ុក រ៉ាប៊ុន យក​អំណោយ មក​ប្រគល់​ដល់​ក្មេង​កំព្រា​២​នាក់ ដែល​អាចជួយ​សម្រួល​ទុក្ខលំបាក​មួយចំណែក​ផងដែរ​។​

​អំណោយ​ទាំងអស់​រួមមាន​៖ ថវិកា ២​លាន​រៀល​, អង្ករ ២​បាវ​, ទឹក​សុទ្ធ ២​កេស​, មី ២ កេស​, ត្រីខ ២​យួរ​, ទឹកត្រី ១​យួរ​, ទឹកស៊ីអ៊ីវ ១​យួរ​, ទឹក​ផ្លែឈើ ១​កេស​,​ទឹកដោះគោ​ខាប់ ៦​កំប៉ុង​, មុង​១, ភួយ​១ , អំបិល​, ស្កសរ​, ប៊ីចេង និង​គ្រឿងឧបភោគ​ជាច្រើន​ទៀត ផងដែរ​៕

ចំនួនអ្នកទស្សនា

    20487067

  • ថ្ងៃនេះ7351
  • ម្សិលមិញ10901
  • សប្តាហ៍នេះ22731
  • ខែនេះ44611
  • ឆ្នាំនេះ44611
  • សរុប20487067