ឯកឧត្តម ម៉ាន់ ឈឿន​អញ្ជើញ ចុះសួរសុខទុក្ខ និង​ចែក​អំណោយ គ្រួសារ​ទទួលរង​គ្រោះ​ភ្លើង​ឆេះ​ផ្ទះ ៩៧​គ្រួសារ​នៅ​វត្ត​ចាក់អង្រែ​ក្រោម

10-February-2016 | ដោយ មែន កំសត់

​​ភ្នំពេញ​៖ បន្ទាប់ពី​ទទួលបាន​ដំណឹង​ពី​អគ្គីភ័យ ឆេះ​ផ្ទះ​អស់​៩៧​ខ្នង ក្នុង​ថ្ងៃ​ចូលឆ្នាំ​ចិន នៅ​ព្រឹក​ថ្ងៃទី ០៩ ខែកុម្ភៈ ឆ្នាំ​២០១៦ ឯកឧត្តម ម៉ាន់ ឈឿន ប្រធាន​គណៈកម្មាធិការ​ទី​៧ នៃ​រដ្ឋសភា បាន​អញ្ជើញ ចុះសួរសុខទុក្ខ និង​ចែក​អំណោយ គ្រួសារ​ទទួលរង​គ្រោះ​ភ្លើង​ឆេះ​ផ្ទះ ៩៧​គ្រួសារ នៅ​វត្ត​ចាក់អង្រែ​ក្រោម ក្នុង​សង្កាត់​អង្រែ​ក្រោម ខណ្ឌមានជ័យ ។

​កិច្ច​សំណេះសំណាល​នោះ​ក៏មាន​ការចូលរួម​ពី​លោក ពេជ្រ កែវ​មុនី អភិបាលខណ្ឌ​មានជ័យ​, លោក ឌី រ័ត្ន​ខេ​ម​រុណ និង​លោក ឡុង ង៉ែត អភិបាលរង​ខណ្ឌមានជ័យ លោក គឹម រតនា នាយក​ប្រតិបត្តិ​អង្គការ Caritas កម្ពុជា យុវជន សង្កាត់ សសយកសង្កាត់ ចៅសង្កាត់ មេភូមិ​ផងដែរ​។​

​នាឱកាស​នោះដែរ​ឯកឧត្តម ម៉ាន់ ឈឿន ប្រធាន​គណៈកម្មាធិការ​ទី​៧ នៃ​រដ្ឋសភា បាន​មានមតិ​សំណេះសំណាល​ទៅកាន់​ក្រុមគ្រួសារ​ដែល​រងគ្រោះ​ប្រកបដោយ​ភាពកក់ក្ដៅ​និង​អាណិតអាសូរ បំផុ​ត​ចំពោះ​គ្រោះ​អគ្គីភ័យ​ដែល​កើតមានឡើង ជាយថាហេតុ ឯកឧត្តម​បានស្នើ​និង​ណែនាំ​សូមឲ្យ​បងប្អូន​មេត្តា​ប្រុងប្រយ័ត្ន​ពេល​ទៅណា​មក​ណា​ពិនិត្យ​និង​មើល​ភ្លើង​ក្នុងផ្ទះ​ឲ្យ​គ្រប់​ជ្រុងជ្រោយ ជៀសវាង​បញ្ហា​មាន​កើត​គ្រោះ​អគ្គីភ័យ​ដែល​យើង​ស្មាន​មិន​ដល់​។​បន្ទាប់​មក​ឯកឧត្តម​ក៏បានផ្ដល់​សំភារៈ​ដល់​គ្រួសារ​រងគ្រោះ​ទាំង​៩៧​ដោយ​អំណោយ​ទទួលបាន​ក្នុង​១​គ្រួសារ​រួមមាន​៖ អង្ករ​២៥​គ​.​ក មុង​១ ភួយ​២ កន្ទេល​១ តង់​១​ទៀតផង​៕

ចំនួនអ្នកទស្សនា

    20487857

  • ថ្ងៃនេះ8141
  • ម្សិលមិញ10901
  • សប្តាហ៍នេះ23521
  • ខែនេះ45401
  • ឆ្នាំនេះ45401
  • សរុប20487857