ព្រៃវែង៖ពិធីផ្សព្វផ្សាយខ្លឹមសារនៃសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៣៩អាណត្តិទី៥របស់គណបក្សប្រជាជនកម្ពុជា ជូនថ្នាក់ដឹកនាំគណបក្សឃុំព្រែកចង្ក្រាន និង ឃុំល្វេ ស្រុកស៊ីធរណ្តាល ខេត្តព្រៃវែង ក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ៍កង សុខន សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានទី១ ក្រុមការងារគណបក្សប្រជាជនកម្ពុជាស្រុកស៊ីធរណ្តាល ។ពិធីនេះប្រារព្ធនៅស្នាក់ការគណបក្សស្រុកថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ ២០១៦។
អញ្ជើញ ចូលរួមនាឱកាសនោះមានឯកឧត្តមគណៈពង្រឹងក្រុងស្រុក គណបក្សឃុំ សាខាភូមិ យុវជនឃុំភូមិ និងមន្ត្រីរាជការច្រើន នាក់។
បន្ទាប់ពីលោកប្រធានបក្សស្រុកស៊ីធរកណ្ដាល ធ្វើរបាយការណ៍ស្ដីពី ការងារ សកម្មភាពបក្ស បញ្ហាប្រឈមសំណូមពរ របស់មូលដ្ឋានជូនអង្គប្រជុំរួចមក ។ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារនាឱកាសនោះឯកឧត្តមនាយឧត្តមសេនីយ៍កង សុខន សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានទី១ ក្រុមការងារគណបក្សប្រជាជនកម្ពុជាស្រុកស៊ីធរណ្តាល បានមានមតិសួរសុខទុក្ខសំណេះសំណាលទៅកាន់បងប្អូនសមាជិកសមាជិកាបក្សគ្រប់ ជាន់ថ្នាក់ និងបានកោតសរសើរលើការដឹកនាំរបស់បក្ស ស្រុក ហើយឯកឧត្តមក៏បាន អាននូវឯកសារជំនួយស្មារតីសម្រាប់ផ្សព្វផ្សាយខ្លឹមសារសេចក្តីសម្រេច សន្និបាតគណៈកម្មាធិការកណ្តាលលើកទី៣៩ អាណត្តិទី៥និងបានអានសេចក្តីសម្រេចស្តីពីផែនការឆ្ពោះទៅការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ របស់គណៈអចិន្ត្រៃយ៍គណបក្សខេត្ត។
បន្ទាប់មកឯកឧត្តម ក៏មានមតិផ្តាំផ្ញើ ដល់ សមាជិកគណៈកម្មាធិការគណបក្សស្រុក និងក្រុមប្រឹក្សាឃុំ ប្រធានសាខាបក្សភូមិ ក្នុងស្រុកនិង ស្នើដល់សាខាបក្សភូមិ បក្សឃុំត្រូវខិតខំបន្តលើការបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យ បានល្អ និងមានការជឿទុក្ខចិត្តចូលរួមដោះស្រាយបញ្ហាប្រឈម ផ្សេងៗដើម្បីមានប្រជាប្រីយភាព និងបក្សមានសម្លេងឈ្នះក្នុងការបោះឆ្នោត២០១៧និង២០១៨៕