ឯកឧត្តម​អ៊ី ឈាន​រៀបចំ​ពិធី​ផ្សព្វផ្សាយ សន្និបាត​គណៈកម្មាធិកា​រ​កណ្តាល​លើក​ទី ៣៩​អាណត្តិ​ទី​៥​របស់​គណបក្ស​ប្រជាជន កម្ពុជា​

14-February-2016 | ដោយ មែន កំសត់

​ប៉ៃលិន​៖​នៅ​ថ្ងៃទី​១៤ ខែ កុម្ភៈ​ឆ្នាំ​២០១៦ នៅ​ស្នាក់ការ​កណ្ដាល​បក្ស​ខេត្ត​ប៉ៃលិន ឯកឧត្តម អ៊ី ឈាន សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​និង​ជា​ប្រធាន​ក្រុមការងារ​គណៈកម្មាធិកា​រ​កណ្តាល​ចុះជួយ​ខេត្ត​ប៉ៃលិន និង​លោកជំទាវ បាន ស្រីមុំ អ្នកតំណាងរាស្ត្រ​មណ្ឌល​ប៉ៃលិន បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​ផ្សព្វផ្សាយ​ខ្លឹមសារ​សន្និបាត​គណៈកម្មាធិកា​រ​កណ្តាល​លើក​ទី ៣៩​អាណត្តិ​ទី​៥​របស់​គណបក្ស​ប្រជាជន កម្ពុជា​និង​ផ្សព្វផ្សាយ​ផែនការ​ឆ្ពោះទៅកាន់ ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ​សង្កាត់ អាណត្តិ​ទី​៤ ឆ្នាំ​២០១៧​។

 អញ្ជើញ ចូលរួម​នាឱកាស​នោះ​មាន​ឯកឧត្តម​គណៈ​ពង្រឹង​ក្រុមការងារ​ខេត្ត ក្រុង​ស្រុក​កងកម្លាំង​ប្រ​ឌាប់​អាវុធ​ទាំង​៣ គណបក្ស​ឃុំ សង្កាត់​សាខា​ភូមិ យុវជន​ឃុំ​ភូមិ និង​មន្ត្រីរាជការ​ច្រើន នាក់​។​

 បន្ទាប់ពី​លោក​ប្រធាន​បក្ស​ខេត្ត ធ្វើ​របាយការណ៍​ស្ដីពី ការងារ សកម្មភាព​បក្ស បញ្ហា​ប្រឈម​សំណូមពរ របស់​មូលដ្ឋាន​ជូន​អង្គប្រជុំ​រួចមក ។ ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ខ្លឹមសារ​នាឱកាស​នោះ​ឯកឧត្តម​អ៊ី ឈាន សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​និង​ជា​ប្រធាន​ក្រុមការងារ​គណៈកម្មាធិកា​រ​កណ្តាល​ចុះជួយ​ខេត្ត​ប៉ៃលិន បាន​មានមតិ​សួរសុខទុក្ខ​សំណេះសំណាល​ទៅកាន់​បងប្អូន​សមាជិក​សមាជិកា​បក្ស គ្រប់ ជាន់ថ្នាក់ និង​បាន​កោតសរសើរ​លើ​ការដឹកនាំ​របស់​បក្ស ស្រុក​ក្រុង  ហើយ​ឯកឧត្តម​ក៏បាន អាន​នូវ​ឯកសារ​ជំនួយស្មារតី​សម្រាប់​ផ្សព្វផ្សាយ​ខ្លឹមសារ​សេចក្តីសម្រេច សន្និបាត​គណៈកម្មាធិកា​រ​កណ្តាល​លើក​ទី​៣៩ អាណត្តិ​ទី​៥​និង​បាន​អាន​សេចក្តីសម្រេច​ស្តីពី​ផែនការ​ឆ្ពោះទៅ​ការបោះឆ្នោត ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់ អាណត្តិ​ទី​៤ ឆ្នាំ​២០១៧ របស់​គណៈអចិន្ត្រៃយ៍​គ​ណ​បក្ស​ខេត្ត​។​

​បន្ទាប់មក​ឯកឧត្តម​អ៊ី ឈាន ក៏​មានមតិ​ផ្តាំផ្ញើ ដល់ សមាជិក​គណៈកម្មាធិកា​រ​គណបក្ស​ស្រុក​ក្រុង និង​ក្រុមប្រឹក្សាឃុំ​សង្កាត់ ប្រធាន​សាខា​បក្ស​ភូមិ​សង្កាត់ ក្នុងស្រុក​ក្រុ​និង ស្នើ​ដល់​សាខា​បក្ស​ភូមិ បក្ស​ឃុំ​ត្រូវខិតខំ​បន្ត​លើ​ការបំរើ​សេវាសាធារណៈ​ជូន​ប្រជាពលរដ្ឋ​អនុវត្តន៍​គោលនយោបាយ​ភូមិ​ឃុំ​សង្កាត់​មាន​សុវត្ថិភាព​៩​ចំនុច​ឲ្យ​បន្ត​ដោះស្រាយ​ការងារ​អភិវឌ្ឍន៍​ប្រកបដោយ​តម្លាភាព គណនេយ្យភាព បានល្អ ដើម្បី​ទាក់ទាញ​ស្មារតី​អារម្មណ៍​និង​មាន​ការជឿ​ទុក្ខ​ចិត្ត​ចូលរួម​ដោះស្រាយ​បញ្ហា​ប្រឈម ផ្សេងៗ​ដើម្បី​មាន​ប្រជា​ប្រី​យ​ភាព និង​បក្ស​មាន​សម្លេង​ឈ្នះ​ក្នុងការ​បោះឆ្នោត​២០១៧​និង​២០១៨៕


ចំនួនអ្នកទស្សនា

    20488667

  • ថ្ងៃនេះ8951
  • ម្សិលមិញ10901
  • សប្តាហ៍នេះ24331
  • ខែនេះ46211
  • ឆ្នាំនេះ46211
  • សរុប20488667