ឯកឧត្តម កែវ រតនៈ​រៀបចំ​ពិធី​ជួប​សំណេះសំណាល​ជាមួយ​លោកគ្រូ​-​អ្នកគ្រូ​អាជ្ញាធរ​ស្រុក​ក្រគរ​

15-February-2016 | ដោយ មែន កំសត់



​ពោធិ៍សាត់​៖​នៅ​សាលាស្រុក​ក្រគរ ខេត្តពោធិ៍សាត់​នា​ព្រឹក​ថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០១៦ មាន​រៀបចំ​ពិធី​ជួប​សំណេះសំណាល​ជាមួយ​លោកគ្រូ​-​អ្នកគ្រូ​អាជ្ញាធរ​និង​មន្ត្រីរាជការ​ក្នុង​ថ្ងៃ Valentine's Day​ថ្ងៃ​នៃ​ក្ដី​ស្រឡាញ់​ក្រោម​អធិបតីភាព ឯកឧត្តម កែវ រតនៈ​ប្រធាន​ក្រុមការងារ​ចុះជួយ​ខេត្តពោធិ៍សាត់ ទទួលបន្ទុក​ស្រុក​ក្រគរ​។​
​កម្មវិធី​នេះ​មាន​វត្តមាន​ចូលរួម​ពី​លោក​អភិបាលស្រុក កងកម្លាំងប្រដាប់អាវុធ មេឃុំ និង​លោកគ្រូ​-​អ្នកគ្រូ​ប្រមាណ​ជាង ៧០០ នាក់​ផងដែរ​។​

​នាឱកាស​នោះ​ឯកឧត្តម កែវ រតនៈ​ប្រធាន​ក្រុមការងារ​ចុះជួយ​ខេត្តពោធិ៍សាត់ ទទួលបន្ទុក​ស្រុក​ក្រគរ​ក៏បាន​មតិ​សំណេះសំណាល​ប្រកបដោយ​ភាពកក់ក្ដៅ​និង​បាន សម្តែង​ទឹកចិត្ត​គោរព​ស្រលាញ់​និង​ហើយ​សាកសួរ​សុខទុក្ខ​ពី​ថ្នាក់ដឹកនាំ​ប្រមុខ​រាជរដ្ឋាភិបាល​គណបក្ស​ប្រជាជន​កម្ពុជា​គ្រប់លំដាប់ ថ្នាក់ ឯកឧត្តម​ក៏បាន​បន្ថែម​ផងដែរ​ថា​មានតែ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ​ដែល​ជួយ​គិតគូរ​ពី​សកម្មភាព​សមូហភាព​របស់​បងប្អូន​គ្រប់​កាលៈទេសៈ​ហើយ​រាជរដ្ឋាភិបាល​ក៏​បន្ត​ដើ​ស្រាយ​កែសម្រួល​និង កម្មវិធី​បញ្ចុះ​ថ្លៃ​អគ្គិសនី​របស់​រាជរដ្ឋាភិបាល និង​ការជួយ​ពង្រីក​បណ្តា​ណ​អគ្គិសនី​ជនបទ​របស់​អគ្គិសនី​កម្ពុជា​រួមទាំង​ការលើកលែង​សេវា​មិន​ឲ្យ​បង់ថ្លៃ​លើ​សេវា​ផ្ទេរកម្មសិទ្ធិ​រវាង​សាច់​សារ​លោហិត ម្ដាយ​ឪពុក​កូន និង​សហព័ទ្ធ និង​ការលុបចោល​សេវា​បង់លុយ​តាមផ្លូវ​ជាតិ​លេខ​៤ ប័ណ្ណបើកបរ និង​ខិតខំ​បន្ត​កិច្ច​អនុវត្តន៍​ឲ្យ​ស៊ីជម្រៅ​លើ​ក្រសួង​ស្ថាប័ន​ផ្សេងៗ​បន្ថែមទៀត ។

ថ្លែង​តប​ទៅកាន់​ពិធី​លោកគ្រូ​-​អ្នកគ្រូ​និង​អាជ្ញា​ធរមាន​សប្បាយចិត្ត​ពី ថ្នាក់ដឹកនាំ​និង​រាជរដ្ឋាភិបាល​ដែល​តែងតែ​ដោះស្រាយ​នូវ​សំណូមពរ​ប្រជាពលរដ្ឋ​ប្រកបដោយ​ការយកចិត្តទុកដាក់​និង​ចូលរួម​កាត់បន្ថយ​ភាពក្រីក្រ​នៅ​មូលដ្ឋាន​។​បន្ទាប់មក​ឯកឧត្តម កែវ រតនៈ​បាន​ផ្ដល់ជូន​កាដូ​អនុស្សាវរីយ៍​ជូន​ដល់​អ្នកចូលរួម​ទាំង​៧០០​នាក់​សម្រាប់​អបអរ​ទិវា​នៃ​ក្ដី​ស្រលាញ់​ផងដែរ​៕

ចំនួនអ្នកទស្សនា

    20488937

  • ថ្ងៃនេះ9221
  • ម្សិលមិញ10901
  • សប្តាហ៍នេះ24601
  • ខែនេះ46481
  • ឆ្នាំនេះ46481
  • សរុប20488937