ភ្នំពេញ៖នាព្រឹកថ្ងៃទី១៥ខែកុម្ភៈឆ្នាំ២០១៦នៅក្នុងកិច្ចជួបជុំក្រុមការងារខណ្ឌជ្រោយចង្វារនិងមន្ត្រីសាលាខណ្ឌសមត្ថកិច្ច សង្កាត់មេភូមិក្រោមវត្តមានរបស់ឯកឧត្តមឡេង ប៊ុនតេង ទីប្រឹក្សាសម្តេចប្រធានព្រឹទ្ធសភានិងជា ប្រធានក្រុមការងារចុះសង្កាត់ជ្រោយចង្វារ នាឱកាសនោះឯកឧត្តមក៏បានប្រសាសន៍ដ៏មានអត្ថន័យរបស់ឯកឧត្តម "បើជ្រុលជាចុះស្តាប់រាល់ក្តីកង្វល់ និងសំណូមពររបស់ប្រជាពលរដ្ឋហើយ កុំរង់ចាំគឺធ្វើជូនគាត់តែម្តង" គាត់សុំលូ ខ្ញុំធ្វើលូ គាត់សុំផ្លូវ ខ្ញុំធ្វើផ្លូវ គាត់សុំធ្វើសៀវភៅស្នាក់នៅនិងអត្តសញ្ញាណប័ណ្ណគឺខ្ញុំចេញថ្លៃធ្វើជូនគាត់ បើមានមន្ត្រីណាខិលខូចប្រាប់ខ្ញុំ គឺខ្ញុំនឹងមានវិធានការ បើបងប្អូនពិបាកទៅធ្វើ គឺសូមយកទៅផ្ញើទុកនៅមេភូមិ ខ្ញុំនឹងជួយសម្រួលធ្វើដោយផ្ទាល់ ហើយយកទៅជូនដល់ផ្ទះគាត់ថែមទៀត" បើមិត្តចង់ដឹងថាខ្ញុំនិយាយពិតឬមិនពិតសូមមកស៊ើប នៅមូលដ្ឋានសង្កាត់ជ្រោយចង្វារនឹងបានដឹងច្បាស់ហើយ។បើមន្ត្រីស្រលាញ់រដ្ឋជាតិត្រូវធ្វើកាដើម្បីរាស្ត្រមិនមែនដឹងតែចង់បានលាភលុយនោះទេឯកឧត្តមប្រធានក្រុមការងារក៏បានសំណូមពរក្នុងនាមគណៈពង្រឹងបក្សស្នើលោកលោកស្រីជាសមាជិកបក្ស ចៅសង្កាត់មេភូមិ នាយប៉ុស្តិ៍រក្សានូវវប្បធម៌ដឹកនាំប្រកបដោយអភិបាលកិច្ច តម្លាភាពបម្រើសេវាសាធារណៈលើលិខិតតាមច្បាប់មិនមានខុសប្រក្រតីហើយបើមានសូមបញ្ឈប់ជាបន្ទាន់បើស្រឡាញ់បក្សគេមិនធ្វើផ្ទុយពីលក្ខន្តិកៈបក្សនិងច្បាប់ឡើយ៕