ភ្នំពេញ៖ដោយទទួលបាននូវការយកចិត្តទុកដាក់ និងសំណូមពរពីសំណាក់ឯកឧត្តមប្រធានក្រុមការងារ ខណ្ឌជ្រោយចង្វារ ចៅសង្កាត់ ក្រុមការងារសង្កាត់ភូមិនិងយុវជន នៅព្រឹកថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០១៦នេះ ក្រុមការងារក្រសួងសង្គមកិច្ច បានចុះមកទទួលយកកូនប្រុសអ៊ុំស្រី ឡាយ សំ ឈ្មោះ កាវ សំឡូត អាយុ ២៩ឆ្នាំដែលមានជម្ងឺប្រសៃប្រសាទរងគ្រោះដោយសារគ្រឿងញៀន មានទីលំនៅក្រុម៧ ភូមិដើមគ សង្កាត់ជ្រោយចង្វារ យកទៅចិញ្ចឹមបីបាច់ថែរក្សាអប់រំ និងព្យាបាលជម្ងឺ នាថ្ងៃបន្ទាប់ក្រុមការងារយុវជនយើងខ្ញុំនឹងរុះរើផ្ទះចាស់សង់ផ្ទះថ្មីជូនអ៊ុំស្រី មានលំនៅដ្ឋានរស់នៅបានសមរម្យនាពេលឆាប់ៗនេះ៕