ក្រុមការងារ​មូលនិធិ​គាំពារ​ស្ត្រី​សម្រាល កូន​អន្តរ​ឃុំ​សាកសួរ​សុខទុក្ខ​ស្ត្រី​សម្រាលកូន​នៅ​មណ្ឌល​សុខភាព​

16-February-2016 | ដោយ មែន កំសត់


​កណ្ដាល​៖​នៅ​ថ្ងៃទី ១៤​ខែកុម្ភៈ ​ឆ្នាំ​២០១៦ ក្រុមការងារ​មូលនិធិ​គាំពារ​ស្ត្រី​សម្រាល កូន​អន្តរ​ឃុំ តំណាង ឯកឧត្តម បណ្ឌិត រស់ វណ្ណា ប្រធាន​គណៈ​អចិ​ន្ត្រៃ​យ៏​គណៈ​ពង្រឹង​មូលដ្ឋាន​ស្រុក​អង្គស្នួល និង ជា​ប្រធាន​មូលនិធិ បាន​ដឹកនាំ​ក្រុមការងារ សាកសួរ​សុខទុក្ខ​ស្ត្រី​សម្រាលកូន​នៅ​មណ្ឌល​សុខភាព​ព្រៃ​ព្រួច​ស្រុក​អង្គស្នួល ខេត្ត កណ្ដាល​។​

​ការ​សួរសុខទុក្ខ​មានការ​ចូលរួម​ពី​សាខា​បក្ស​ឃុំ​ភូមិ យុវជន​ឃុំ និង​មន្ត្រីរាជការ​ច្រើន​នាក់​ផងដែរ​។​

​នាឱកាស​នោះ​ក្រុមការងារ​តំណាង​ឯកឧត្តម បណ្ឌិត រស់ វណ្ណា ប្រធាន​គណៈ​អចិ​ន្ត្រៃ​យ៏​គណៈ​ពង្រឹង​មូលដ្ឋាន​ស្រុក​អង្គស្នួល និង ជា​ប្រធាន​មូលនិធិ​ក៏បាន​សម្ដែង​នូវ​ក្ដី​រីករាយ​និង​ពាំនាំ​ការសួរសុខទុក្ខ​ពី​ថ្នាក់​មន្ត្រី​បក្ស​គ្រប់​លំដាប់ថ្នាក់​ទៅកាន់​គ្រួសារ​ដែល​សម្រាលកូន​។​បន្ទាប់មក​ក្រុមការងារ​បាន​នាំយក​នូវ​ថវិកា​ឧបត្ថម្ភ ៦០០០០៛ -​សំភារៈ​០១ កញ្ចប់ - អង្ករ ២៥ គ​.​ក្រ និង សំបុត្រកំណើត ០១​ច្បាប់ ជូន​ដល់​គ្រួសារ​លោក សោម ភារៈ ដែក​ភា​រិ​យា​លោក​ឈ្មោៈ វង់ ចាន់​នាង ដែល​សំរាល​បានកូន​ប្រុស ឈ្មោៈ ផេង គឹម ជី​ង ភេទ រស់នៅ​ភូមិ ក្រាំង​លាវ ឃុំ ព្រៃ​ពួច​ស្រុក​អង្គស្នួល ខេត្ត កណ្ដាល​ទៀតផង​៕
 


 

ចំនួនអ្នកទស្សនា

    20484817

  • ថ្ងៃនេះ5101
  • ម្សិលមិញ10901
  • សប្តាហ៍នេះ20481
  • ខែនេះ42361
  • ឆ្នាំនេះ42361
  • សរុប20484817