ភ្នំពេញ៖នាព្រឹកថ្ងៃទី២៤ ខែ កុម្ភ: ឆ្នាំ២០១៦ ឯកឧត្តម ឡេង ប៊ុនតេង ទីប្រឹក្សាសម្តេចប្រធានព្រឹទ្ធសភា ប្រធានក្រុមការងារចុះខណ្ឌ ជ្រោយចង្វារ បានចូលរួមពិធីដង្ហែសពប្រជាពលរដ្ឋឈ្មោះ សួន ស្រេង អាយុ ៥៣ឆ្នាំ ជាប្រជាពលរដ្ឋនៅក្រុម៧ ភូមិដើមគ សង្កាត់ជ្រោយចង្វារ ទទួលមរណ:ភាពដោយរោគាពាធ។
ការចូលរួមដង្ហែនោះមាន តំណាងអភិបាលខណ្ឌ សសយក ខណ្ឌ សង្កាត់ ក្រុមប្រឹក្សាសង្កាត់មេភូមិ និងប្រជាពលរដ្ឋជាច្រើនអ្នកផងដែរ។
សពនេះត្រូវយកទៅបូជានៅឈាប្បនដ្ឋានវត្តប្រជុំសាគរ ស្ថិតនៅភូមិ១ សង្កាត់ជ្រោយចង្វារ ក្នុងពេលនោះ ឯកឧត្តមប្រធានក្រុមការងារ បានចូលបច្ច័យបុណ្យចំនួន ២០០.០០០រៀលនិងគ្រឿងឧបភោគបរិភោគមួយចំនួនទៀតផងដែរ សូមគោរពឧទ្ទិសដួងវិញ្ញាក្ខន្ធ អ្នកមីង សួនស្រេងទៅកាន់សុគតិភព៕