ឯកឧត្តម ឃួ​ង ស្រេង​រៀបចំ​ពិធី​ប្រកាស​សុពលភាព​សមាជិក​ក្រុម​បក្ស​សង្កាត់ គោក​រកា​

28-February-2016 | ដោយ មែន កំសត់



​ភ្នំពេញ​៖ នៅ​ទីស្នាក់ការ គណបក្ស ប្រជាជន​កម្ពុជា សង្កាត់ គោក​រកា នា​ព្រឹក​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៦ បានរៀបចំ​ពិធី  ចុះសួរសុខទុក្ខ ស្វែងយល់​អំពី​តំរូវការ សំណូមពរ របស់​បងប្អូន និង​ប្រកាស​សុពលភាព​សមាជិក​ក្រុម​បក្ស ដែល​ទើប​ធ្វើ​បច្ចុប្បន្នភាព​រួច ។​


​កិច្ច​សំណេះសំណាល​នេះ​មាន​វត្តមាន​ចូលរួម ពី​លោក លោក ស្រី​ជា ក្រុមការងារ​ថ្នាក់​គណៈ​ពង្រឹង​ខណ្ឌ  គណៈកម្មាធិការ បក្ស ខណ្ឌ សង្កាត់  ប្រធាន​សាខា​បក្ស  អនុប្រធាន​សាខា​បក្ស​ភូមិ និង​ប្រធាន​ក្រុម​បក្ស សរុប​ចំនួន​៤១៦​នាក់  ស្ថិត ក្រោម​អធិបតីភាព ឯកឧត្តម ឃួ​ង ស្រេង អនុប្រធាន​គណៈកម្មាធិកា​រ បក្ស​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​ក្រុមការងារ​ចុះជួយ​ខណ្ឌ ព្រែក​ព្នៅ​។​



​ក្រោយពី​ស្ដាប់​របាយការណ៍​របស់​បណ្ដា ខណ្ឌ សង្កាត់ ដែល​បានលើកឡើង នូវ​បទពិសោធន៍ និង​បញ្ហា​ប្រឈម​មួយចំនួន ដែល​កើតមាន និង​ជា​តម្រូវ​ការចាំបាច់​នៅ​មូលដ្ឋាន​ចំពោះមុខ​ដែល​យើង​ត្រូវ​រួមគ្នា​ដោះស្រាយ   នៅក្នុង​ឱកាស​នោះ​ឯកឧត្តម ឃួ​ង ស្រេង បាន​មានមតិ សំណេះសំណាល និង​បាន​ពាំនាំ នូវ​ការសាកសួរ​សុខទុក្ខ​ពី​សំណាក់​ក្រុមការងារ បក្ស គ្រប់លំដាប់​ថ្នាក់ ទៅកាន់​បងប្អូន ដែលជា ប្រធាន បក្ស​សង្កាត់ សាខា​ភូមិ និង​ប្រធាន​ក្រុម  ហើយ​ឯកឧត្តម បាន​បានធ្វើ​ការស្នើសុំ​យ៉ាង​ទ​ទូត ថា​៖ ក្នុងនាម​យើង​ជា​មន្ត្រី​ត្រូវ បម្រើ ការងារ​សេវា​ជូន​ប្រជាពលរដ្ឋ ត្រូវតែ​មិន​ភ្លេច អំពី​តួនាទី ភារកិច្ច របស់​ក្រុម​បក្ស ដែល​ត្រូវ​ពង្រឹង និង​ត្រៀមខ្លួន​មុន​ជាស្រេច​នៅមុន ថ្ងៃ​បោះឆ្នោត​មកដល់ ដើម្បី​បង្ហាញអោយឃើញ​អំពី សាមគ្គីភាព ជំនឿ និង​សង្ឃឹម​យ៉ាង​មុតមាំ មកលើ​មហា​គ្រួសារ​ខ្មែរ ដែល​ជ្រក​ក្រោម​ម្លប់​នៃ​ដំបូល​តែមួយ គឺ​« គណបក្ស​ប្រជាជន​កម្ពុជា​»  តាម​នយោបាយ​ដឹកនាំ​ប្រកបដោយ គតិបណ្ឌិត របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ជា​ប្រមុខ​ដឹកនាំ  ។​

 ឯកឧត្តម​ក៏បាន​បន្ត​ផងដែរ ថា ៖​ចំពោះ​ថ្នាក់ដឹកនាំ​សង្កាត់ ភូមិ ត្រូវ​បន្ត​ការយក ចិត្ត​ទុកដាក់ លើ​ការ​បម្រើសេវា រដ្ឋបាល​នានា ជូន​ប្រជាពលរដ្ឋ ឲ្យ​បានល្អ​ប្រសើរ  ដោះស្រាយ​នូវ​ទុក្ខលំបាក និង​តម្រូវការ​ចម្បង ថែរក្សា ការពារ​សន្តិសុខ​សណ្ដាប់ធ្នាប់ អនុវត្តន៍​គោលនយោបាយ​ភូមិ សង្កាត់​មាន​សុវត្ថិភាព  ចូលរួម អភិវឌ្ឍន៍​គ្រប់សកម្មភាព​ដែល​បម្រើ​ដល់​មូលដ្ឋាន មាន​ផែនការ សកម្មភាព ចុះ ប្រជុំ​ពង្រឹងស្មារតី​ដល់​សមាជិក​ក្រុម សាខា និង​ប្រជាពលរដ្ឋ សំណេះសំណាល សាកសួរ ព័ត៌មាន សំដៅ​អប់រំ ស្មារតី អារម្មណ៍ អូសទាញ ដើម្បី​ឲ្យ​មាន​ជំនឿ​ទុកចិត្ត​មកលើ អាជ្ញាធរ និង​បក្ស​យើង ហើយ​ត្រូវខិតខំ​សាង​តែ​សកម្ម​ភាពល្អ មិន​គាបសង្កត់ ក្នុងនាម​ជាម​ន្ត្រី​ល្អ​ក្នុង​មូលដ្ឋាន​និង មាន​ប្រជា​ប្រី​យ​ភាព ភាព​ទាក់ទាញ​ពី​ប្រជាពលរដ្ឋ​។​




 ក្រុមការងារ ថ្នាក់​រាជធានី  ខណ្ឌ  សង្កាត់  ភូមិ មាន​ទឹកចិត្ត​សប្បាយរីករាយ​ក្រៃលែង ភ្លេច​អស់​នូវ​ភាព​នឿយហត់ ដោយសារ​ស្នាមញញឹម របស់​បងប្អូន​ជា មេក្រុម និង​សមាជិក​ដែល​បាន​ចូលរួម​ជួបជុំ​នាពេល នេះ   ហើយ​សូមបញ្ជាក់​ផងដែរ​ថា ៖ នេះ​ជា​លើក​ទី​៣​ហើយ បន្ទាប់ពី​នៅ​សង្កាត់​ពញា​ពន់ និង​សង្កាត់ ព​ន្សាំ​ង ក្នុង​មូលដ្ឋាន​ខណ្ឌ​ព្រែក​ព្នៅ ដែល​បានរៀបចំ​ពិធី​ចុះ​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន  ក្រុមការងារ​បក្ស និង​បានដឹង​នូវ​រាល់​បញ្ហា​ប្រឈម ទុក្ខលំបាក​នៅក្នុង​មូលដ្ឋាន  ហើយ​យើងនិង​រួមគ្នា​ដោះស្រាយ​បន្តទៀត ដើម្បី​ឈាន​ទទួលបាន​ភាពជោគជ័យ​ឲ្យ​ខាន​តែ​បាន នូវ​ការបោះឆ្នោត ឆ្នាំ​២០១៧ និង​២០១៨​នាពេល​ខាងមុខនេះ​។​

​បន្ទាប់មក ឯកឧត្តម​ប្រធាន​ក្រុមការងារ និង​បានប្រកាស​ទទួលស្គាល់ រចនាសម្ព័ន្ធ បច្ចុប្បន្នភាព ក្រុម​បក្ស សមាជិក ក្រុម​បក្ស​នៅតាម​សាខា​ភូមិ ក្នុង​សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ​ចាប់ពីពេលនេះ​តទៅ និង បាន​ថ្លែង​នូវ​អំណរគុណ​ចំពោះ​វត្តមាន បក្ស​គ្រប់​លំដាប់ថ្នាក់​ដែល​បាន​ចូលរួម ក្នុង​កិច្ចប្រជុំ​នេះ​ប្រកបដោយ​ភាព​រីករាយ និង​ក្រៃលែង​បំផុត​៕

ចំនួនអ្នកទស្សនា

    20489517

  • ថ្ងៃនេះ9801
  • ម្សិលមិញ10901
  • សប្តាហ៍នេះ25181
  • ខែនេះ47061
  • ឆ្នាំនេះ47061
  • សរុប20489517