កណ្តាល៖ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៦ ឯកឧត្តម ជា វុទ្ធី ប្រធានគណៈពង្រឹងមូលដ្ឋានឃុំម្កាក់ស្រុកអង្គស្នួល និងក្រុមការងារ បានអញ្ជើញចុះមកសំណេះសំណាល មេភូមិ សមាជិកបក្ស មេក្រុមបក្ស យុវជនយុវនារីបក្ស ប្រជាការពារ មណ្ឌលទី ០២ មាន០៤ភូមិ៖ ភូមិស្រែកណ្តោល ភូមិត្រពាំងស្នោរ៣ ភូមិអូរ៤ ភូមិតាប្រាបប្រារព្ធនៅសាលាបុណ្យ ភូមិត្រពាំងស្នោរ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។
កិច្ចសំណេះសំណាលនេះមានវត្តមានចូលរួម ពី ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាស្រុក ព្រមទាំងថ្នាក់ដឹកនាំគណបក្ស មួយចំនួនលោក លោក ស្រីជា ក្រុមការងារថ្នាក់គណៈពង្រឹងស្រុក គណៈកម្មាធិការ បក្ស ស្រុកឃុំ ប្រធានសាខាបក្ស អនុប្រធានសាខាបក្សភូមិ និងប្រធានក្រុមបក្ស យុវជនបក្សជាច្រើនសរុប ១៣៣នាក់ ផងដែរ។
ក្រោយពីស្ដាប់របាយការណ៍ របស់បណ្ដា បក្សស្រុក ឃុំ និង សកម្មជនយុវជន ដែលបានលើកឡើង នូវបទពិសោធន៍ និងបញ្ហាប្រឈមមួយចំនួន ដែលកើតមាន និងជាតម្រូវការចាំបាច់នៅមូលដ្ឋានចំពោះមុខដែលយើងត្រូវរួមគ្នា ដោះស្រាយ នៅក្នុងឱកាសនោះឯកឧត្តម ជា វុទ្ធី បានមានមតិ សំណេះសំណាល និងបានពាំនាំ នូវការសាកសួរសុខទុក្ខពីសំណាក់ក្រុមការងារ បក្ស គ្រប់លំដាប់ថ្នាក់ ទៅកាន់បងប្អូន ដែលជា ប្រធាន បក្សឃុំ យុវជន សាខាភូមិ និងប្រធានក្រុម ហើយឯកឧត្តម បានបានធ្វើការសំណូមពរដល់បណ្ដា សមាជិកក្រុមបក្សគ្រប់ជាន់ថ្នាក់ ក្នុងនាមយើងជាមន្ត្រីត្រូវ បម្រើ ការងារសេវាជូនប្រជាពលរដ្ឋ ត្រូវតែមិនភ្លេច អំពីតួនាទី ភារកិច្ច របស់ក្រុមបក្ស ដែលត្រូវពង្រឹង និងត្រៀមខ្លួនមុនជាស្រេចនៅមុន ថ្ងៃបោះឆ្នោតមកដល់ ដើម្បីបង្ហាញអោយឃើញអំពី សាមគ្គីភាព ជំនឿ និងសង្ឃឹមយ៉ាងមុតមាំ មកលើអាជ្ញាធរ និងបក្ស ដែលជ្រកក្រោមម្លប់នៃដំបូលតែមួយ គឺ« គណបក្សប្រជាជនកម្ពុជា» តាមនយោបាយដឹកនាំប្រកបដោយ គតិបណ្ឌិត របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីជាប្រមុខដឹកនាំ ដែលសម្ដេចខិតខំដោះស្រាយ និងកែតម្រូវនូវ សកម្មភាព អសកម្មភាពរបស់មន្ត្រី នៅតាមក្រសួង ដើម្បីកិច្ចអភិវឌ្ឍន៍ និងកែប្រែប្រព័ន្ធរដ្ឋបាលនៅថ្នាក់ក្រោមជាតិឲ្យបានស៊ីជម្រៅ និងមានប្រសិទ្ធភាពខ្ពស់។
បន្ទាប់ក្រុមការងារបាននាំយកបច្ចយ័ចូលបុណ្យសព លោក យាយ កែ ភុំ នៅភូមិជង្រុកឃុំម្កាក់ ចំនួន ៣០០,០០០រៀលនិង ចំណាយអាហាសម្រន់ ៣០០,០០០រៀល សរុ៦០០,០០០រៀល ។
នាឱកាសនោះឯកឧត្តម និងក្រុមការងារបានជូនទេយ្យទាន ១៥០ កញ្ចាប់ គិតជាថវិកា ១៧៥,០០០០ រៀល និងថវិកាចំនួន ២០០,០០០រៀល ដល់ព្រះសង្ឃ សរុប២,៥៥០,០០០ រៀល និងបានបន្តចុះសាកសួរសុខទុក្ខមណ្ឌលទី០៣ នៅវត្តកោះត្រើងមាន៣ភូមិ ៖ភូមិត្រើង ភូមិរំដេញ ភូមិជង្រុក សរុបអ្នកចូលរួម ១០៩នាក់ ។
បន្ទាប់ពីចប់កម្មវិធី ឯកឧត្តមបានចុះសួរសុខទុក្ខគ្រួសារសពលោក យន់ យឿន និងបានចូលបុណ្យចំនួន ១៦០ ដុល្លា ប្រាក់រៀល ៣៣០,០០០ រៀល និងបានចូលរួមបុណ្យដល់គ្រួសាសពលោក អ៊ួន អឿន ១៦០ ដុល្លា និងប្រាក់ ៣៣០,០០០ រៀល ទាំងនេះជាថវិការបស់ឯកឧត្តម ជា វុទ្ធី ចំនួន ៤០០ ដុល្លា និងលោក សេង សុចិន្តា ចំនួន ២០០ ដុល្លា ផងដែរ។