ចាស់ជរា​ក្រីក្រ​គ្មាន​ទីពឹង​១៦០​នាក់ ទទួល​ប្រាក់ឧបត្ថម្ភ​ប្រចាំ​ខែមីនា ពី​មូលនិធិ​តំណាងរាស្ត្រ មណ្ឌល​ប៉ៃលិន​

04-March-2016 | ដោយ មែន កំសត់


​ប៉ៃលិន​៖ នៅ​រៀងរាល់​ថ្ងៃទី​០៣ នៃ​ខែ​នីមួយៗ ក្នុងនាម ​លោកជំទាវ បាន ស្រីមុំ តំណាងរាស្ត្រ គណបក្ស​ប្រជាជន​កម្ពុជា មណ្ឌល​ប៉ៃលិន និង​ក្នុងនាម​មូលនិធិ​ចាស់ជរា​ក្រីក្រ​គ្មាន​ទីពឹង​របស់​គណបក្ស​ប្រជាជន​កម្ពុជា មណ្ឌល​ប៉ៃលិន​។​
​នៅ​ថ្ងៃទី​០៣ ខែមីនា ឆ្នាំ​២០១៦​នេះ ក្រុមការងារ​របស់​មូ​ល​និ​ធិ បាន​ជួប​សួរសុខទុក្ខ​ប្រជាពលរដ្ឋ ក្នុង​ក្រុងប៉ៃលិន និង​ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ចំនួន ១៦០​នាក់ និង​បាន​នាំយក​ប្រាក់ឧបត្ថម្ភ​ប្រចាំ​ខែមីនា របស់​មូលនិធិ​លោកស្រី បាន ស្រីមុំ អ្នកតំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា មណ្ឌល​ប៉ៃលិន ផ្តល់ជូន​ប្រជាពលរដ្ឋ​ទាំង​១៦០​នាក់ ក្នុង​ម្នាក់ៗ ១០​ម៉ឺន​រៀល ។​

​មូលនិធិ​ចាស់ជរា​ក្រីក្រ​គ្មាន​ទីពឹង​របស់​គណបក្ស​ប្រជាជន​កម្ពុជា មណ្ឌល​ប៉ៃលិន ត្រូវបាន​បង្កើតឡើង​តាំងពី ឆ្នាំ​២០១១ មកដល់​បច្ចុប្បន្ន ដោយ​ប្រើប្រាស់​ថវិកា​របស់​សមា​ជិ​ក សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​ខេត្ត ពិសេស​លោកជំទាវ បាន ស្រីមុំ និង​លោក អ៊ី ឈាន ព្រមទាំង មានការ​ចូលរួម​ពី​សប្បុរសជន​ក្នុងស្រុក និង​ក្រៅប្រទេស ដើម្បី​ជួយ​សម្រាល​ទុក្ខលំបាក​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ប៉ៃលិន ដែល​គ្មាន​លទ្ធភាព ប្រកប​របរ​ចិញ្ចឹមជីវិត ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ​សាសនា​ឡើយ ។​

​ក្នុងនាម​លោកស្រី​ជា​តំណាងរាស្ត្រ គណបក្ស​ប្រជាជន​កម្ពុជា មណ្ឌល​ប៉ៃលិន សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ជូន​ដល់​សប្បុរសជន​ទាំងអស់ ព្រមទាំង​ក្រុមការងារ​ទាំងអស់​ដែល​បាន​ចូលរួម​ដោយ​ស្ម័គ្រចិត្ត​ទាំង​កម្លាំងកាយ កម្លាំងចិត្ត បម្រើ​ពុក​ម៉ែ​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង ខេត្ត​ប៉ៃលិន ជាមួយនឹង​លោកស្រី​៕

ចំនួនអ្នកទស្សនា

    20489367

  • ថ្ងៃនេះ9651
  • ម្សិលមិញ10901
  • សប្តាហ៍នេះ25031
  • ខែនេះ46911
  • ឆ្នាំនេះ46911
  • សរុប20489367