លោកជំទាវ ឃួន សុដាវី​៖ រាជរដ្ឋាភិបាល​កំពុង​យកចិត្តទុកដាក់ និង​ចេញ​វិធានការ​ជាក់លាក់ ដើម្បី​លើក​កំពស់​សមភាព​យេនឌ័រ​

07-March-2016 | ដោយ មែន កំសត់


​កណ្តាល​៖  លោកជំទាវ  ឃួន សុដាវី សមាជិកា​រដ្ឋសភា និង​ជា​ប្រធាន​ក្រុមការងារ​គណៈ​ពង្រឹង ស្រុក​លើកដែក​ខេត្តកណ្តាល បាន​លើកឡើងថា ការមិន​យកចិត្តទុកដាក់​ជម្រុញ​ថែម ទៀត​លើ​ការវិនិយោគ​លើ​សមភាព​យេនឌ័រ ពង្រឹង​ភាព​អង់អាច​ដល់​ស្ត្រី និង​ក្មេងស្រី វា​នាំ​ឲ្យ​ខាត​ប្រយោជន៍​គ្រួសារ និង​ខាត​ប្រយោជន៍​ដល់​សង្គម​។​
​ការលើកឡើង​របស់លោក​ជំទាវ ឃួន សុ​ដា​រី បែបនេះ​ធ្វើ​ឡើងខណៈ​ជួប​សំណេះសំណាល ជាមួយ​តំណាង​នារី​ទូទាំង​ស្រុក​លើកដែក ខេត្តកណ្តាល ដែល​បាន​ជួបជុំ​ធ្វើ​ពិធី​អបអរសាទរ​ទិវា​នារី​អន្តរជាតិ ៨​មីនា ឆ្នាំ​២០១៦ នា​ព្រឹក​ថ្ងៃទី​០៦ ខែមីនា​នេះ ។​

​លោកជំទាវ​លើកឡើងថា​៖ បើ​យើង​សម្រេចបាន​សមភាព​យេនឌ័រ ដែល​ធ្វើ​ឲ្យ​ស្ត្រី និង​បុរស ជា​ដៃគូ​ស្មើភាព​ក្នុង​ការងារ​ឈានទៅ​កំរិត​សមភាព​យេនឌ័រ​៥០ លើ​៥០ នោះ​ធ្វើ​ឲ្យ​ការកសាង​សេដ្ឋកិច្ច​គ្រួសារ និង​សង្គម សម្រេចបាន​នូវ​កំណើនសេដ្ឋកិច្ច ឆាប់រហ័ស​ប្រកបដោយ​សមធម៌ និង​ចីរភាព​។ សមាជិក​រដ្ឋសភា​មណ្ឌលកណ្តាល​រូបនេះ​បាន​បន្តទៀតថា បញ្ហា​លើក​កំពស់​សិទ្ធិ​ស្ត្រី កន្លងមកនេះ​រដ្ឋសភា និង​រាជរដ្ឋាភិបាល​កម្ពុជា បានអនុម័ត​ច្បាប់​នានា និង​កំពុង​យកចិត្តទុកដាក់ ដាក់ចេញ​នូវ​វិធានការ​ជាក់លាក់​ជាច្រើន ដើម្បី​លើកកម្ពស់​សមភាព​យេនឌ័រ នេះ​ដោយបាន​ចាត់ទុក​ស្ត្រី គឺជា​ឆ្អឹងខ្នង​នៃ​សេដ្ឋកិច្ច និង​សង្គមជាតិ ប៉ុន្តែ​ការងារ​នេះ​ទាមទារ​ឲ្យ​យើងទាំងអស់គ្នា ចូលរួម​វិនិយោគ​លើ​សមភាព​យែ​ន​ឌ័​រ ទើប​សម្រេចបាន​នូវ​លទ្ធផល​សមភាព​យេនឌ័រ ៥០​លើ​៥០​។​
​លោកជំទាវ បន្ថែមថា ៖​លទ្ធផល​ល្អ​បានមកពី​ការខិតខំ​របស់​រដ្ឋាភិបាល ដឹកនាំ​ដោយ​សម្តេច​តេ​ជោ បច្ចុប្បន្ននេះ​បង្កើនបាន​ចំនួន​ស្ត្រី​ចូលរួម គ្រប់​ការងារ ក្នុងសង្គម​ទាំង​ក្នុង​ស្ថាប័នរដ្ឋ ទាំង​ថ្នាក់ជាតិ រហូតដល់​ថ្នាក់ក្រោម​ជាតិ និង​ក្នុង​វិស័យ​ឯកជន​។​

​ជាមួយគ្នា​នោះ បាន​បង្កើន​ភាព​អង់អាច​ដល់​ស្ត្រី​ឲ្យ​ចូលរួម​ធ្វើ​សេចក្តីសម្រេច ព្រមទាំង​បន្ត​ជម្រុញ​ឲ្យ​គ្រប់​ស្ថាប័ន ត្រូវ​បង្កលក្ខណៈ​ជ្រើសរើស​ប្រឡង មន្ត្រីរាជការ​ឲ្យ​ចូល​បម្រើ​ការងារ​ត្រូវមាន​ស្ត្រី ២០-៥០​ភាគរយ មិនតែប៉ុណ្ណោះ​រាជរដ្ឋាភិបាល​បាន​ពន្យារ​អាយុ​មន្ត្រី​ដែលជា​ស្ត្រី​ចូលនិវត្តន៍ ដល់​អាយុ​៦០​ឆ្នាំ​។ លោកស្រី​បាន​បញ្ជាក់ថា ការអប់រំ​ស្ត្រី​វ័យក្មេង គឺជា​ឧបករណ៍​ដ៏​មាន​ឥទ្ធិពល​បំផុត​សម្រាប់​ការលើក​កំពស់​សិទ្ធ​i​អំណាច​ស្ត្រី ទៅ​ថ្ងៃ​អនាគត​។​
​សូម​ជំរាប​ថា នាពេល​កន្លងមក​មាន​ស្ត្រី​ជា​មេផ្ទះ និង​ក្មេងស្រី​មួយចំនួន​ក្នុងប្រទេស​កម្ពុ​ចា ជួប​បញ្ហា​ប្រឈម​នៅឡើយ​ទេ ដូចជា​ការរំលោភបំពាន​ផ្លូវភេទ អំពើហិង្សា​លើ​ស្ត្រី ការជួញដូរ​ផ្លូវភេទ ការបោក​បញ្ឆោត ការរើសអើង ភាពក្រីក្រ និង​សុខភាព​ទន់ខ្សោយ​ជាដើម ដែល​ទាមទារ​មានការ​ចូលរួម​ឲ្យ​មានការ​ចូលរួម​លើក​កំពស់​សិទ្ធិ​ស្ត្រី និង​តំលៃ​គ្រួសារ​ខ្មែរ​នៅ​គ្រប់​ថ្នាក់ គ្រប់ផ្នែក​ក្នុងសង្គម​។ ក្នុងឱកាស​នោះ លោកជំទាវ បាន​ជូន​វត្ថុ​អនុស្សាវរីយ៍ ដល់​តំណាង​នារី​ស្រុក​លើកដែក ក្នុង​ពិធី​អបអរសាទរ​នារី​អន្តរជាតិ ៨​មីនា ឆ្នាំ​២០១៦ ម្នាក់ៗ សំពត់​សឹង​១ និង​ថវិកា​៤ ម៉ឺន​រៀល​៕

ចំនួនអ្នកទស្សនា

    20488797

  • ថ្ងៃនេះ9081
  • ម្សិលមិញ10901
  • សប្តាហ៍នេះ24461
  • ខែនេះ46341
  • ឆ្នាំនេះ46341
  • សរុប20488797