ប៉ុស្តិ៍​រដ្ឋបាល ឃុំ​ស្វាយ​អ​ន្ទ​រ និង ប៉ុស្តិ៍​រដ្ឋបាល ឃុំ ព្រៃខ្លា​បានទទួល​អំណោយ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន

08-March-2016 | ដោយ មែន កំសត់


ព្រៃវែង ៖ ដោយមាន​ការគិតគូ​និង​យកចិត្តទុកដាក់​យ៉ាងខ្លាំង​ពី​សំណាក់​ថ្នាក់ដឹកនាំ អគ្គស្នងការ​នគរបាល​ជាតិ ។ នៅ​ព្រឹក​ថ្ងៃទី ៨ ខែមីនា ឆ្នាំ​២០១៦ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ យុន ឈុ​ន្នី អគ្គ​ស្នងការរង តំណាង​ដ៍​ខ្ពង់ខ្ពស់ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​នាំយក​អំណោយ ឧបត្ថម ម៉ា​សី​ព្រីម​ធ័​រ ២ គ្រឿង និង​កំ​ព្យួ​ទ័​រ ២ គ្រឿង ដែលជា​អំណោយ ដ៍​ថ្លៃថ្លា ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន​អគ្គស្នងការ​នគរបាល​ជាតិ មក​ប្រគល់ ជូន​ដល់​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល ឃុំ ស្វាយ​អ​ន្ទ​រ និង ប៉ុស្តិ៍ រដ្ឋបាល ឃុំ ព្រៃខ្លា ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង និង​ឧបត្ថម្ភ ថវិកា មួយ​ប៉ុស្តិ៍ ២០០.០០០ រៀល ។

ឯកឧត្តម អគ្គ​ស្នងការរង​នគរបាលជាតិ បាន​មានប្រសាសន៍​បន្តថា ត្រូវ​ចេះ​ថែរក្សា​និង​សម្អាត សម្ភារៈ​អស់ទាំង​នេះ ដើម្បី​ប្រើប្រាស់​ឲ្យ​បានយូរ​អង្វែង ជាពិសេស ដើម្បី​កាត់បន្ថយ​គ្រោះ ថ្នាក់​ចរាចរណ៍​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់ មន្ត្រីនគរបាល​ប៉ុស្តិ៍ ត្រូវ​ចេះ​រួមចំណែក ក្នុងការ​អនុវត្ត​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​។

នៅក្នុង​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​នោះ មាន​មួយ​ចំណុច​ពាក់ព័ន្ធ​ការទប់ស្កាត់​គ្រោះថ្នាក់ ចរាចរណ៍​។ ដូច្នេះ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ដែល​ស្ថិតនៅ​ជិត​ប្រជាពលរដ្ឋ ត្រូវ​ចេះ​ធ្វើការ​ណែនាំ និង​ពន្យល់​ពី​ច្បាប់​ចរាចរណ៍​ដល់​ពួកគាត់​ជា​ប្រជា​ពល​ដ្ឋ​ឲ្យ​បាន​ច្រើន​ពី ការបើកបរ​យានយន្ត គ្រប់​ប្រភេទ​នៅលើ​ផ្លូវថ្នល់ ត្រូវ​ពាក់មួក​ការពារ​សុវត្ថិភាព ពំ​ពាក់​កញ្ចក់​មើល​ក្រោយ​ជាដើម​។ ពេលដែល​ពួកគាត់​ជា​ប្រជាពលរដ្ឋ​បាន​យល់ដឹង​ខ្ពស់​ហើយ​នោះ ករណី​គ្រោះថ្នាក់​ចរាចរណ៍ មិន​ងាយ​កើតមានឡើង​ទៅលើ​ពួកគាត់​នោះទេ​។

ជា​ចុងក្រោយ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ យុន ឈុ​ន្នី បានធ្វើការ​សំណូមពរ​ដល់ នគរបាល​ត្រូវ​បង្កើន ការយកចិត្តទុកដាក់ រួសរាន់​កាត​ចុះជួយ​ប្រជាពលរដ្ឋ​នៅពេល ប្រជាពលរដ្ឋ​មាន​ទុក្ខ​ភ័យ​ដើម្បី​ធ្វើ​សកម្មភាព​ឆ្លើយតប ទៅនឹង សំណូមពរ​របស់ ប្រជាពលរដ្ឋ​ឲ្យ​បាន​ទាន់ពេលវេលា ៕

ចំនួនអ្នកទស្សនា

    20496017

  • ថ្ងៃនេះ3731
  • ម្សិលមិញ12561
  • សប្តាហ៍នេះ31681
  • ខែនេះ53561
  • ឆ្នាំនេះ53561
  • សរុប20496017