ភ្នំពេញ ៖ លោកតា លោកយាយ ខ្មែរឥស្លាមចាស់ជរាចំនួន ២៥នាក់ នៅភូមិ៤ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៦ នេះ បានទទួលកញ្ចប់ម្ហូបអាហារ និង ប្រាក់ឧបត្ថម្ភប្រចាំខែ លើកទី១ សម្រាប់ខែមីនា ឆ្នាំ២០១៦។
កញ្ចប់អំណោយប្រចាំខែនេះ ឧបត្ថម្ភដោយ លោកជំទាវ ម៉ាន ណាវី ជំនួយការផ្ទាល់ ឯកឧត្តមឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: ដែលក្នុងនោះ រួមមាន ថវិកា ៥ម៉ឺនរៀល អង្ករ ១០គក និងទឹកត្រចៀកកាំ ១យួរ។
នៅក្នុងពិធីប្រគល់កញ្ចប់អំណោយនេះ មានវត្តមាន លោកជំទាវ ម៉ាន ណាវី ដែលជាម្ចាស់ជំនួយផ្ទាល់ ឯកឧត្តម សាន់ សាប់អ៊ី អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល លោក លោកស្រី ព្រមទាំងយុវជន យុវនារី សហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) និង សមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា (សយមក)។
ក្នុងឱកាសនោះផងដែរ លោកជំទាវ ក៏បានប្រគល់កាដូរ សម្រាប់យុវនារីចំនួន ២៥នាក់ និងបានរៀបចំអាហារពេលល្ងាចមួយពេល សម្រាប់លោកតាលោកយាយ និងអ្នកចូលរួម ទាំងអស់ផងដែរ៕