ឯកឧត្តម នេ​ត សាវឿន ជំរុញ​ឲ្យ​ក្រុមការងារ​ពង្រឹង ពង្រីក និង​ចងក្រង​ក្រុម​បក្ស​ដោយ​គុណភាព

09-March-2016 | ដោយ មែន កំសត់


​ព្រៃវែង​៖  នៅក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​សភាពការណ៍​ថ្មី និង​ទិសដៅ​ការងារ​គណបក្ស​ក្នុងស្រុក​កញ្ជ្រៀច នា​ថ្ងៃទី​៨ ខែមីនា ឆ្នាំ​២០១៦ នៅ​ទីស្នាក់ការ​គណបក្ស ប្រជាជន​កម្ពុជា​ស្រុក​កញ្ជ្រៀច ឯកឧត្តម នេ​ត សាវឿន បាន​ថ្លែងថា ៖ដើម្បី​ឲ្យ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ​-​សង្កាត់ អាណត្តិ​ទី​៤ ឆ្នាំ​២០១៧ និង​ការបោះឆ្នោត​សកល ឆ្នាំ​២០១៨ ខាងមុខ​ទទួលបាន​ជោគជ័យ និង​កើន​អ​សនៈ ក្រុមការងារ​ត្រូវ​រៀបចំ​យន្តការ​ឲ្យ​បានច្បាស់លាស់ និង​ធ្វើ​ផែនការ​បច្ចុប្បន្នភាព​ស​មា​ជិ​កប​ក្ស ដើម្បី​ក្តាប់​ឲ្យ​បាន​ពី​ចំនួន​សមាជិក​ណាខ្លះ​ដែលមាន​វត្តមាន​នៅក្នុង​មូលដ្ឋាន និង​សមាជិក​ណាខ្លះ​ដែល​ធ្វើ​ចំណាក់ស្រុក​។​

ឯកឧត្តម នេ​ត សាវឿន សមាជិក​អចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្តាល គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ស្រុក​ស្វាយ​អ​ន្ទ​រ និង​ស្រុក​កញ្ជ្រៀច បាន​ជំរុញ​ឲ្យ​បណ្តា​ក្រុមការងារ​ចុះជួយ​ឃុំ ប្រធាន​គណបក្ស​ឃុំ និង​ប្រធាន​សាខា​បក្ស​ភូមិ ត្រូវ​ពង្រឹង ពង្រីក និង​ចងក្រង​ក្រុម​បក្ស​ដោយ​គុណភាព ដើម្បី​ងាយស្រួល​គ្រប់គ្រង និង​ក្តាប់​ការប្រែប្រួល​សមាជិក​។​

​ឯកឧត្តម នេ​ត សាវឿន បាន​បន្តថា «​ក្រុមការងារ​ឃុំ និង​សាខា​បក្ស​ភូមិ​ត្រូវ​ពិនិត្យ​សៀវភៅ​ក្រុម​បក្ស​ចុងក្រោយ រួច​ប្រគល់​ឲ្យ​ក្រុម​ប្រតិបត្តិការ ដើម្បី​ធ្វើ​កិច្ចការងារ​នេះ ជាពិសេស​ចុះ​តាម​ខ្នង​ផ្ទះ​ដើម្បី​ពិនិត្យ​ផ្ទៀងផ្ទាត់​វត្តមាន មរណភាព​សមាជិក ការផ្លាស់ប្តូរ​ទីលំនៅ និង​ក្តាប់​ឲ្យ​បាន​ពី​យុវជន​ដែល​គ្រប់​អាយុ​ត្រូវ​អប់រំ បញ្ចូល​ជា​សមាជិក​ថ្មី​របស់​គណបក្ស​»​។​​ជាមួយគ្នា​នោះ ឯកឧត្តម នេ​ត សាវឿន ក៏បាន​ជំរុញ​ឲ្យ​មន្ត្រី​ទាំងអស់ ជាពិសេស​សមាជិក​ក្រុមការងារ​ចុះជួយ​ឃុំ និង​មន្ត្រី​បក្ស ត្រូវខិតខំ​បំពេញការងារ​ទៅតាម​តួនាទី​រៀងៗ​ខ្លួន ដើម្បី​បម្រើ​សំណូមពរ និង​សេចក្តីត្រូវការ​របស់​ប្រជាពលរដ្ឋ ពិសេស​នៅពេល​ប្រជាពលរដ្ឋ​ជួប​ការលំបាក ហើយ​ត្រូវ​រួមគ្នា​ខិតខំ​ដោះស្រាយ​បញ្ហា ទឹក ភ្លើង ផ្លូវថ្នល់ ឲ្យ​បាន​គ្រប់​ឃុំ និង​រួម​សាមគ្គី​គ្នា​ការពារ​សមិទ្ធផល​ទាំងឡាយ របស់​គណបក្ស​ប្រជាជន​ឲ្យ​បាន​ស្ថិតស្ថេរ​គង់វង្ស​។

ក្នុងឱកាស​នោះដែរឯកឧត្តម នេ​ត សាវឿន ក៏បាន​ឧបត្ថម្ភ​ថវិកា​ដល់​គណបក្ស​ស្រុក​កញ្ជ្រៀច​ចំនួន​៥០​ម៉ឺន​រៀល គណបក្ស​ឃុំ​ទាំង​៨​ក្នុងស្រុក​កញ្ជ្រៀច ក្នុង​មួយ​ឃុំ ៥០​ម៉ឺន​រៀល និង​បានប្រកាស​ផ្តល់​អាហារូបករណ៍ ថ្នាក់​បរិញ្ញាបត្រ បរិញ្ញាបត្ររង​១០០​ភាគរយ ចំនួន​១០០​នាក់ នៅ​សាកលវិទ្យាល័យ​បញ្ញា​ជាតិ និង​១០០​ភាគរយ ចំនួន​៥​នាក់​៧០​ភាគរយ ចំនួន​៣០​នាក់ នៅ​សាកលវិទ្យាល័យ​មេគង្គ​កម្ពុជា សម្រាប់​ឆ្នាំ​សិក្សា ២០១៦-២០១៧ ដល់​យុវជន​គណបក្ស​ស្រុក​កញ្ជ្រៀច​៕

ចំនួនអ្នកទស្សនា

    20497277

  • ថ្ងៃនេះ4991
  • ម្សិលមិញ12561
  • សប្តាហ៍នេះ32941
  • ខែនេះ54821
  • ឆ្នាំនេះ54821
  • សរុប20497277