លោកជំទាវ ​ពេជ្រ ​​ច​ន្ន​មុ​នី្ន អញ្ជើញ​សម្ពោធ​ផ្លូវលំ​០១​ខ្សែ ក្នុង​សង្កា​ត់ព​ន្សាំ​ង

09-March-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖ លោកជំទាវ ពេជ្រ ចន្ទ​មុន្នី ភរិយា ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ដែល​ត្រូវជា​កូនប្រសារ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា  បាន​អញ្ជើញ​ជា​គណៈអធិបតី ក្នុង​ពិធី​សម្ពោធ ដាក់អោយ​ប្រើប្រាស់​ផ្លូវលំ ក្រាល​គ្រួស​ក្រហម ០១​ខ្សែ ប្រវែង ៤០០​ម៉ែត្រ ដែលជា​មូលនិធិ​មហា​ឧបាសក ហ៊ុន នាង  និង​មហា​ឧបាសិកា ឌី ប៉ុក​។​

​លោកជំទាវ បាន​មានប្រសាសន៍ សាកសួរ​សុខទុក្ខ ពី​សំណាក់ សម្តេច​តេ​ជោ និង​សម្ដេច​កិត្តិ​ព្រឹ​ត្ត​បណ្ឌិត ប៊ុន រ៉ានី ហ៊ុសែន  ជូន​ចំពោះ​ប្រជាពលរដ្ឋ នៅ​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ក្នុងឱកាស ដែល​ប្រជាពលរដ្ឋ​បានទទួល ផ្លូវ​០១​ខ្សែ​នេះ​។​

​លោកជំទាវ មានប្រសាសន៍ថា នេះ​មិនមែនជា​លើក​ទី​០១​ដែល​ប្រជាពលរដ្ឋ​បានទទួល​សមិទ្ធិផល​នេះ​ទេ ប្រមុខ​រាជរដ្ឋាភិបាល​តែងតែ គិតគូរ ពី​តម្រូវការ​របស់​ប្រជាពលរដ្ឋ និង​បាន​កសាង​ជា​សមិទ្ធិផល​ជាច្រើន ដើម្បី​តម្រូវការ​ប្រជាពលរដ្ឋ ដែលជា​ទូទៅ​ប្រមុខ​រាជរដ្ឋាភិបាល​មិនដែល​សន្យា​ចោល​នោះទេ  លើសពីនេះ​ផ្លូវ​ដែល​សម្ពោធ​ដាក់អោយ​ប្រើប្រាស់ នៅថ្ងៃនេះ​មិនមែន​សម្រាប់តែ​អ្នក​គាំ ទ្រ​គណបក្ស​ប្រជាជន​នោះទេ គឺ​សម្រាប់​ប្រជាពលរដ្ឋ​ទូទៅ​ដើម្បី​ប្រើប្រាស់​ក្នុងការ​ធ្វើដំណើរ ឫ​ដឹក​កសិផល​ផ្សេងៗ​ក្នុងការ​ប្រកប​កិច្ចការងារ​ចិញ្ចឹមជីវិត​។​រាជរដ្ឋាភិបាល បាន​ខិតខំ តម្លើង​ប្រាក់បៀវត្សរ៍ ជូ​មន្ត្រីរាជការ និង ប្រាក់​ឈ្នួល​កម្មករ និង គិតគូ យកចិត្តទុកដាក់​ពី​សុខភាព​ប្រជាពលរដ្ឋ ដោយ​ផ្តួចផ្តើម​ឲ្យ ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត ប​ង្កើ​ជា​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត សម្តេច​តេ​ជោ ដើម្បី​ចុះជួយ​ព្យាបាល​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ នៅតាម​មូលដ្ឋាន  និង​បាន​នាំ​អ្នកជំងឺ​មួយចំនួន ដូចជា​ជំងឺ​បេះដូង និង​ជំងឺ​ផ្សេងៗ​ទៀត មក​ព្យាបាល​បន្ត​នៅ​រាជធានី​ភ្នំពេញ ដោយ​មិន​គិតថ្លៃ​។ និយាយ​ជារួម​នេះ គឺជា​ការខិតខំ​របស់​រាជរដ្ឋាភិបាល និង​គណបក្ស​ប្រជាជន​ចំពោះ​សុខទុក្ខ និង​តម្រូវ​ការបស់​ប្រជាពលរដ្ឋ​។​
​ក្រៅពីនោះ លោកស្រី ពេជ្រ ចន្ទ​មុន្នី បានប្រកាស​ផ្តល់ជូន ផ្លូវលំ​០១​ខ្សែ ថ្មី​បន្ថែមទៀត​ដែលមាន​បណ្តោយ​៤៥០​ម៉ែត្រ និង​ទទឹង​៥​ម៉ែត្រ​តាម​សំណើ​របស់​ប្រជាជន​១៥៧​ក្រួសារ ក្នុងភូមិ​ស្នាយ​ពល ក្នុង​សង្កា​ត់ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។​

​តាម​របាយការណ៍ ឯកឧត្តម ឃួ​ង ស្រេង អភិបាលរង រាជធានី​ភ្នំពេញ បានអោយដឹងថា ផ្លូវ​ដែល​ធ្វើ​ការដាក់​សម្ពោធ​អោយប្រើ​ប្រាស់​នា​ថ្ងៃនេះ មាន​បណ្តោយ ៤០០​ម៉ែត្រ និង​ទទឹង ៥​ម៉ែត្រ ក្រាល​ថ្ម ចាប់ផ្តើម​កសាង​នៅ​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៦ និង​បញ្ចប់​ការកសាង់​នៅ​ថ្ងៃទី​០២​ខែ​មិនា ឆ្នាំ​២០១៦ ចំណាយ​ថវិកា សរុប​៨០០០​ដុល្លា​សហរដ្ឋអាមេរិក​៕

ចំនួនអ្នកទស្សនា

    20494087

  • ថ្ងៃនេះ1801
  • ម្សិលមិញ12561
  • សប្តាហ៍នេះ29751
  • ខែនេះ51631
  • ឆ្នាំនេះ51631
  • សរុប20494087