ឯកឧត្តម អ៊ុំ ប៊ុន​ឡេង ចូលរួម ពិធី​ប្រកាសសេចក្តី​សម្រេច​កែសម្រួល​ក្រុមការងារ​យុវជន​គណបក្ស​ស្រុក ស៊ីធរ​កណ្តាល​

14-March-2016 | ដោយ មែន កំសត់


​ព្រៃវែង ៖ នៅ​ព្រឹក​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៦ ឯកឧត្តម អ៊ុំ ប៊ុន​ឡេង អនុប្រធាន​ប្រចាំការ​គណកម្មាធិការ​គ​ណ​បក្ស ខេត្តព្រៃវែង និង ឯកឧត្តម ងិន បា​ណា​ល់ ប្រធាន ក្រុមការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា ខេត្តព្រៃវែង បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​ប្រកាសសេចក្តី​សម្រេច​កែសម្រួល​ក្រុមការងារ​យុវជន​គណបក្ស​ស្រុក​ស៊ីធរ​កណ្តាល​។​

​ពិធី​នេះ​មាន​វត្តមាន​ចូលរួម​ពី ក្រុមការងារ បក្ស ស្រុក ប្រធាន អនុប្រធាន​បក្ស​ស្រុក  ឃុំ គណៈ​ពង្រឹង ស្រុក ឃុំ ភូមិ យុវជន​ឃុំ​និង​មន្ត្រី​បក្ស​ច្រើន​នាក់​ផងដែរ​។​

​បន្ទាប់ពី គណៈអធិបតី បាន​មានមតិ​សំណេះសំណាល និង​បានធ្វើ ពិធី ប្រកាសសេចក្តី​សម្រេច​កែ​សម្រួល​ក្រុមការងារ​យុវជន​គណបក្ស ស្រុក ស៊ីធរ​កណ្តាល រួចមក នាឱកាស​នោះ​ឯកឧត្តម ងិន បា​ណា​ល់ បាន​ផ្តាំផ្ញើ​ទៅ​យុវជន​សកម្មជន​ដែល​បាន​ចូលរួម​ក្នុង​ពិធី​ឲ្យ​ចេះ​សិក្សា​ស្រាវជ្រាវ​បន្ថែម​អំពី​សកម្មភាព​ស​ង្គ​ម​ថ្មីៗ ជាពិសេស​គណបក្សប្រឆាំង ដើម្បី​ងាយស្រួល​ក្នុងការ​ឆ្លើយតប​វាយបក​ភ្លាមៗ និង​បំភ្លឺ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​បានដឹង បន្តទៀត ឯកឧត្តម បាន​ពន្យល់​អំពី​ការកែទម្រង់​ស៊ីជម្រៅ​របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៥ ជាពិសេស សេវាសាធារណៈ​ទូទៅ​៕

ចំនួនអ្នកទស្សនា

    20496717

  • ថ្ងៃនេះ4431
  • ម្សិលមិញ12561
  • សប្តាហ៍នេះ32381
  • ខែនេះ54261
  • ឆ្នាំនេះ54261
  • សរុប20496717