ព្រៃវែង ៖ នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៦ ឯកឧត្តម អ៊ុំ ប៊ុនឡេង អនុប្រធានប្រចាំការគណកម្មាធិការបក្សខេត្តព្រៃវែង និង ឯកឧត្តម ងិន បាណាល់ ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង និងក្រុមការងាបាននាំយកអំណោយចែកជូនសមាជិកទីទ័លក្រចំនួន៥គ្រួសារ នៅស្រុក ស៊ីធរកណ្តាល ឃុំរំលេច រួមមាន៖ ភូមិរលាំង ភូមិចារ និង ភូមិព្រៃលាន។
ពិធីនេះមានការចូលរួមពី លោក ម៉ននី បណ្ឌិត អភិបាលស្រុកនិងជាប្រធានយុវជនស្រុកស៊ីធរកណ្ដាល តំណាង អាជ្ញាធរស្រុកបាភ្នំ លោកមេឃុំ យុវជនឃុំ ក្រុមការងារបក្សឃុំ ភូមិ ច្រើននាក់ផងដែរ។
នាឱកាសនោះឯកឧត្តម អ៊ុំ ប៊ុនឡេង អនុប្រធានប្រចាំការគណកម្មាធិការបក្សខេត្ តព្រៃវែង និងឯកឧត្តម ងិន បាណាល់ ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្ត ព្រៃវែង បានមានមតិសំណេះសំណាលទៅកាន់ប្រជាពលរដ្ឋ និងមន្ត្រីរាជការបក្សគ្រប់លំដាប់ថ្នាក់ ប្រកបដោយភាពរីករាយបំផុត លើសពីនោះក្រុមការងារក៏បានប្រគល់នូវសំភារៈដល់ប្រជាពលរដ្ឋ៥គ្រួសារ ដែលក្នុងមួយគ្រួសារទទួលបាន ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ០១យួរ ត្រីខ១យួរ មី១កេស អង្ករ២៥Kg និងថវិកា ៤០,០០០រៀលផងដែរ។
ហើយនៅ ល្ងាច ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៦ ឯកឧត្តម អ៊ុំ ប៊ុនឡេង អនុប្រធានប្រចាំការគណកម្មាធិការបក្សខេត្តព្រៃវែង ឯកឧត្តម ងិន បាណាល់ ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង និងក្រុមការងា បាននាំយកអំណោយចែកជូនសមាជិកទីទ័លក្រចំនួន៥គ្រួសារ នៅស្រុកបាភ្នំ ឃុំរោងដំរី ភូមិត្នោតស្វាយមានចំនួន ៣គ្រួសារ និង ឃុំ រក្សជ័យ ភូមិ គុកសណ្តែក មានចំនួន២គ្រួសារ ដែលក្នុងមួយគ្រួសារទទួលបាន ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ០១យួរ ត្រីខ១យួរ មី១កេស អង្ករ២៥Kg និងថវិកា ៤០,០០០រៀលទៀតផង៕