ឯកឧត្តម​សួស អង្គា​រ៍ ៖ គ្មាន​គណបក្ស​ណា​ដឹង​សុខទុក្ខ​ប្រជាកសិករ​ជាង​គណបក្ស​ប្រជាជន​កម្ពុជា​នោះទេ​

14-March-2016 | ដោយ មែន កំសត់


​បាត់ដំបង​៖ ឯកឧត្តម សួស អង្គា​រ៍ សមាជិក​គណៈកម្មាធិកា​រ​កណ្តាល គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុមការងារ ចុះជួយ​ឃុំ​អូរ​តា​គី និង​ឃុំ​តា​ម៉ឺន ស្រុក​ថ្មគោល បាន​ប្រាប់​សមាជិក​បក្ស​ប្រជាជន​កម្ពុជា​នៅ​មូលដ្ឋាន​ថា គ្មាន​គណបក្ស​ណា​ដែល​ដឹង​សុខទុក្ខ​ប្រជាកសិករ​ជាង​គណបក្ស​ប្រជាជន​កម្ពុជា​នោះទេ ព្រោះ​ថ្នាក់​នាំ​កំពូល​រួមមាន​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​កើតចេញពី​ត្រកូល​កសិករ​ដូចគ្នា​ដែរ ហើយ​គោលនយោបាយ​ដឹកនាំ និង​ធនធាន​ថ្នាក់ដឹកនាំ គ្រប់​ជាន់ថ្នាក់ របស់​គណបក្ស​ប្រជាជន​កម្ពុជា ល្អ​ជាង​លើស​មេបក្ស​ដ៏​ទៃ​ដាច់​ឆ្ងាយ​គ្រប់យ៉ាង មាន​សមត្ថភាព​គ្រប់គ្រាន់ ហើយ​មានការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​យ៉ាងច្រើន ។​

​ដោយសារ​តែមាន​មេដឹកនាំ​ដូច​សម្តេច​តេ​ជោ ហ៊ុន សែន យ៉ាង​ដូច្នេះ នោះ​គណបក្ស​ប្រជាជន​កម្ពុជា​នឹងត្រូវ​បាន​បន្ត​ឈ្នះឆ្នោត ពេល​បោះឆ្នោត​ឃុំ​-​សង្កាត់​នៅ​២០១៧ និង​បោះឆ្នោត​ថ្នាក់ជាតិ ឆ្នាំ​២០១៨ ដើម្បី​ដឹកនាំ​ប្រទេស​បន្ត​ការអភិវឌ្ឍន៍​ឲ្យ​កាន់តែ​រីកចម្រើន​ថែមទៀត ដូច្នេះ​ក្រុម​ការ​ហារ​ម្នាក់ៗ​ត្រូវ​បង្កើន​សកម្មភាព ចុះជួយ ប្រជាពលរដ្ឋ​កាន់តែខ្លាំង​ជាង​មុន​។​

​ការ​ថ្លែង​បែបនេះ ខណៈដែលឯកឧត្តម​បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ទាំង​នៅ​ឃុំ​អូរ​តា​គី​ស្រុក​ថ្មគោល នា​រសៀល​ថ្ងៃទី​១២​និង​ព្រឹក​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៦ ។​

​ឯកឧត្តម​សួស អង្គា​រ៍ ក៏បាន​ជម្រាបជូន​ដល់​ប្រជាពលរដ្ឋ​ដែល​បាន​ចូលរួម ទាំងអស់ មកពី ភូមិ​នានា ឃុំ​អូរ​តា​គី ក្នុងស្រុក​បាន​ជ្រាប ក្នុង​ពិធី​សំណេះសំណាល​នេះ​ថា ពី​ប្រវត្តិ​គណបក្ស​ប្រជាជន​កម្ពុជា​តែមួយគត់ ដែល​បាន​ខិតខំ​តស៊ូ​រំដោះជាតិ​មាតុភូមិ ចេញ​ផុតពី​សម័យ​ដ៏​ខ្មៅ​ង​ងឹ​ត​សម្លាប់​ជាតិ​ឯង​ស្ទើរតែ​ផុត​ពូជ​ទៅហើយនោះ និង​ប្រឹងប្រែង​កសាង និង​ការពារ​ប្រទេសជាតិ​មិន​ឲ្យ​ធ្លាក់​ក្នុង​រណ្តៅ​បន​ប្រល័យ​ពូជ​សាស្ត្រ​ប៉ុល ពត ម្តងទៀត ដោយ​ដៃ​ម្ខាង ខិតខំ​កសាង​និង​ដៃ​ម្ខាង​ទៀត​ខិតខំ​ការពារ តាំងពី​ឆ្នាំ​១៩៧៩ បាតដៃ​ទទេ រហូត​បាន​កសាង​មាន​សមិទ្ធផល​ជាច្រើន​និង​ភាព​រីកចម្រើន​ដល់​សព្វថ្ងៃ​ពិតៗ​ដោយ​មិនអាច​ប្រកែក​បានឡើយ​។​

​ឯកឧត្តម​សួស អង្គា​រ៍ បាន​ប្រាប់​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ថា «​គណបក្ស​ប្រជាជន តែង​ប្រកាន់ខ្ជាប់​នូវ គោលការណ៍​ចំបង គឺ​ធ្វើ​អ្វីៗ​ដើម្បី​បម្រើ​ផលប្រយោជន៍​និង​យក​ប្រជាជន​ជាធំ និង​ដើម្បី​ប្រទេសជាតិ​យើង​»​។ គណបក្ស​ប្រជាជន​កម្ពុជា មាន​មហិច្ឆតា​ក្នុង​ការកសាង​ប្រទេសជាតិ​យើង ឲ្យ​រីក​ច្រើន និង​រុងរឿង​ដើម្បី​ឲ្យ​កូនចៅ​ជំនាន់​ក្រោយ​របស់​យើង បានរស់នៅ ក្នុង​សុខសន្តិភាព​បានយូរ​អង្វែង ជាពិសេស​ដើម្បី ធ្វើ​ឲ្យ​ប្រទេសជាតិ យើង​អាចធ្វើ​ម្ចាស់​ជោគវាសនា របស់​ជាតិ​យើង ដោយ​ខ្លួនឯង ឯករាជ្យ ឯកភាព​ជាតិ​តែមួយ ប្រជាធិបតេយ្យ សេរី​ពហុបក្ស​នៅ​កម្ពុជា​។​

​ឯកឧត្តម​បានស្នើ​ដល់​មន្ត្រី​គណបក្ស​មូលដ្ឋាន​គ្រប់លំដាប់​ថ្នាក់​ទាំងអស់ ឱ្យ​បន្ត​ខិតខំ​ធ្វើអំពើ​ល្អ និង​ចេះ​កែលំអរ​នូវ​ចំណុច​ខ្វះខាត និង​ភាព​អសកម្ម​ទាំងឡាយ​កន្លងមក ហើយ​ទុក​ផល​ប្រជា​យោជន៍​ប្រជាពលរដ្ឋ​ជាធំ ដើម្បី​បន្ត​ទាក់ទាញ​នូវ ការគាំទ្រ​ពី​សំណាក់​ប្រជាជន​។ ជាមួយគ្នានេះ ត្រូវ​យើង​បន្ត​ខិតខំ​បម្រើ​និង​ផ្តល់​សេវាសាធារណៈ​គ្រប់​ប្រភេទ​ជូន​ដល់​ប្រជាជន​ឱ្យបាន​ល្អ​។​

​ឯកឧត្តម​បានលើកឡើង និង​ធ្វើការ​វាយបក​ទៅលើ​បក្សប្រឆាំង​វិញ​ផងដែរ ដែល​តែងតែ​ដើរ​ឃោសនា​តាម​មូលដ្ឋាន វាយប្រហារ​មកលើ​គណ​បក្ស​ប្រជាជន​កម្ពុជា ដោយ​គ្មាន​មូលដ្ឋាន ខណៈ​គណបក្ស​ខ្លួន​បាននិងកំពុង​ដើរ​និយាយ​ភូតកុហក់ ប្រជាពលរដ្ឋ​យើង​រាល់ថ្ងៃ ដោយ​បក្សប្រឆាំង​នោះ​មិនដែល​បាន​កសាង​សមិទ្ធិផល​និង​ធ្វើ​អ្វី​សោះ​ជូន​ប្រជាពលរដ្ឋ​យើង​ទេ បានត្រឹមតែ​សន្យា​ខ្យល់​ប៉ុណ្ណោះ​។​

​ឯកឧត្តម​បានបញ្ជាក់​ទៀតថា ដាច់ខាត​គណបក្ស​ប្រជាជន​កម្ពុជា និង​ដណ្តើម​ជ័យជម្នះ​ការបោះឆ្នោត​ឃុំ​សង្កាត់​២០១៧ និង​បោះឆ្នោត សកល​ឆ្នាំ​២០១៨ បន្ត​ដឹកនាំ​ប្រទេសជាតិ​នៅ​អាណត្តិ​ជា​បន្តបន្ទាប់​ទៀត ខណៈដែល​គណបក្សប្រឆាំង កំពុង​បែកបាក់​ផ្ទៃក្នុង និង​មាន​កំពុងមាន​រឿងអាស្រូវ​ច្រើន ភូតកុហក់​ប្រជាពលរដ្ឋ​យើង​កន្លងមក និង​បានលើកឡើង​ពីស​ភាព​ការ​ជាតិ និង​អន្តរជាតិ​មក​ជម្រាបជូន​សមាជិក​បក្ស​ថា ប្រទេស​កម្ពុជា​កំពុង​បោះ​ជំ​ហ៊ាន​ទៅមុខ ដោយ​ប្រទេស​ធំៗ បានទទួល​ស្គាល់​និង​ទុកចិត្ត​ពី​សុ​វត្តិភាព​ល្អ ដោយមាន​ថ្នាំ​ក់​ដឹកនាំ​ប្រទេស​ធំៗ​ទាំងនោះ​បានមក​ទស្សន​កិច្ច និង​ស្នាក់នៅ​ដោយ​សុ​វត្តិភាព​ផងដែរ​។​

​បន្ទាប់ពី​សំណេះសំណាល​ចប់​គណអធិបតី​ក៏បាន​ជូន​ថវិកា​កំដរ​ដៃដល់​ប្រជាពលរដ្ឋ​ជា សមាជិក សមាជិកា​បក្ស​មកពី​ឃុំ​អូរ​តា​គី​សរុប​ទាំងអស់​ចំនួន​១,១១៤​នាក់ ក្នុង​ម្នាក់ៗ​ទទួលបាន​១​ម៉ឺន​រៀល​និង​ឧ​ត្ថ​មជូ​នទី​ស្នា​ការ​បក្ស​ឃុំ​សម្រាប់​ប្រើប្រាស់​ក្នុង​ការងារ​ផ្សេងៗ​ចំនួន​៥០​ម៉ឺន​រៀល​ផងដែរ​៕

ចំនួនអ្នកទស្សនា

    20497477

  • ថ្ងៃនេះ5191
  • ម្សិលមិញ12561
  • សប្តាហ៍នេះ33141
  • ខែនេះ55021
  • ឆ្នាំនេះ55021
  • សរុប20497477