កំពង់ធំ ៖ នៅរសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៦ ឯកឧត្តម សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពងធំ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានអញ្ជើញទៅប្រគល់ផ្ទះមួយខ្នងជូនដល់លោកយាយ ស សេង ជាជនពិការភ្នែកទាំងពីរ រស់នៅភូមិព្នៅ ឃុំព្នៅ ស្រុកសន្ទុក ខេត្តកំពង់ធំ។
ពិធីនេះមានវត្តមានសមាជិកសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ស្រុក សន្ទុក មេឃុំ មេភូមិផងដែរ។ នាឱកាសនោះឯកឧត្តម សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពងធំ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានសំណេះសំណាលនិងបានសាកសួរសុខទុក្ខ ជូនដល់លោកយាយពិការ និងបានលើកពីកិច្ចអភិវឌ្ឍន៍គ្រប់វិស័យ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំ ដ៏ឆ្លាតវៃ របស់ សម្ដេចតេជោហ៊ុន សែនជាប្រមុខនិងជាប្រធានគណបក្សប្រជាជនកម្ពុជា ទន្ទឹមនឹងការលើកឡើងក្រុមការងារ ព្រមទាំងបានផ្តល់នូវអំណោយបន្ថែមទៀតរួមមាន៖ថវិកា១០០,០០០រៀល អង្ករ២៥គីឡូក្រាម ទឹកបរិសុទ្ធ៤យួរ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរផងដែរ ៕ អត្ថបទដោយ៖ សីហា