កំពត ៖ ដោយអាណិត ស្ត្រីមេម៉ាយឡើងត្នោតឈ្មោះ ញ៉ឹក ចំរើន ម៉េម៉ាយកូន ២នាក់ក្នុងបន្ទុក ត្រូវប្តីបោះបង់ចោល រស់នៅក្នុងជីវភាព លំបាកវេទនា រកព្រឹកខ្វះល្ងាច រកល្ងាចខ្វះព្រឹក ដោយប្រកបរបរឡើងត្នោតធ្វើស្ករ និង ស៊ីឈ្នួលដក ស្ទូង ច្រូតកាត់ បានមួយថ្ងៃរស់មួយថ្ងៃ ដោយមើលឃើញពីការលំបាក របស់ស្រីមេម៉ាយឡើងត្នោត ញ៉ឹក ចំរើន តាមរយៈលោក ហ៊ាប សេរីវុធ ស្ថាបនិកអង្គការមូលនិធិគាំទ្រកុមារ ឯកឧត្តម នឹម ច័ន្ទតារា តំណាងរាស្ត្រ ខេត្តកំពត និងលោកជំទាវហ៊ុន ស៊ីណាត បានបរិច្ចាគថវិកាផ្ទាល់ ចំនួន២លានរៀល ដល់ជូនស្ត្រីមេម៉ាយ ញឹក ចំរើន មានមុខរបរឡើង ត្នោត នៅភូមិព្រះរាមរង្សី ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង សំរាប់ធ្វើផ្ទះ។
ក្នុងនាមតំណាងអោយក្រុមការងារមូលនិធិគាំទ្រកុមារ សូមថ្លែងអំណរគុណ ឯកឧត្តម នឹម ច័ន្ទតារា និងលោកជំទាវហ៊ុន សុីណាត ដែលបានបរិច្ចាកថវិកាផ្ទាល់ខ្លួនជួយដល់ស្ត្រីដ៍កម្សត់ញ៉ឹក ចំរើន ម៉េម៉ាយកូន ២ ម្នាក់នេះ ។
ក្នុងនាមក្រុមការងារ និងក្រុមគ្រួសារ ស្ត្រីមេម៉ាយ សូមជូនពរឯកឧត្តម នឹម ច័ន្ទតារា និងលោកជំទាវ ព្រមទាំងកូនៗនិងចៅៗ ជាទីស្រឡាញ់ សូមសុខភាពល្អ ទទួលបានជ័យជំនះគ្រប់ភារៈកិច្ច សូមទេវតាតាម ថែរក្សាបីបាច់លោកស្រី និងកូនៗៗទាំងពីរគ្រប់ពេលវេលា៕ដោយ៖ សីហា