ឯកឧត្តម បណ្ឌិត រស់ វណ្ណា​បើក​កិច្ចប្រជុំ​បូកសរុប​ការងារ​ប្រចាំខែ មីនា និង លើក​ទិសដៅ​ខែ មេសា​

26-March-2016 | ដោយ មែន កំសត់



​កណ្ដាល ៖ នៅ​ថ្ងៃទី ២៦​ខែ​មិនា​ឆ្នាំ​២០១៦ គណបក្ស​ប្រជាជន ស្រុក​អង្គស្នួល បាន​បើក​កិច្ចប្រជុំ​បូកសរុប​ការងារ​ប្រចាំខែ មីនា និង លើក​ទិសដៅ​ខែ មេសា ក្រោម​អធិបតីភាព ឯកឧត្តម បណ្ឌិត រស់ វណ្ណា ទីប្រឹក្សារ​ផ្ទាល់​សម្តេច អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន និង​ជា ប្រធាន គណ​អចិ​ន្ត្រៃ​គណ​ពង្រឹង​ស្រុក​អង្គស្នួល​

​កិច្ចប្រជុំ មាន​សមាសភាព​ចូលរួម ឯកឧត្តម សុខ ចិន្តា​សោភា អនុប្រធាន​គណ​ពង្រឹង​ស្រុក និង ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ ឯកឧត្តម ប្រាក់ ចំរើន អនុប្រធាន​ទី​1​គ​គណ​ពង្រឹង​ស្រុ​អង្គស្នួល ឯកឧត្តម យុន ហេង អនុប្រធាន​ទី​2​គណ​ពង្រឹង​ស្រុ​អង្គស្នួល ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី គណ​ពង្រឹង​ស្រុក ឃុំ និង គណ​ប​ក្រ​ស្រុក ។​

​ក្រោយពី​គណបក្ស​ស្រុក​អាន​របៀបវារៈ​រួចមក ឯកឧត្តម បណ្ឌិត រស់ វណ្ណា ក៏បាន​លើកឡើង​ពី​មូលនិធិ​របស់​សម្តេច ដូច្នេះ​ក្រុមការងារ​តាម​ឃុំ​ត្រូវ​អនុវត្តតាម​គោលនយោបាយ​របស់​សម្តេច - ការងារ​ជួបជុំ​និវត្ត​ន៌​ជន​តាម​ឃុំ​ត្រូវធ្វើ​ឲ្យ​បាន​មុន​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ - ការងារ​បង្កើត​ក្រុម​មណ្ឌល​កម្មករ​ត្រូវ​ជំរុញ​ចុះ​ដល់​ខ្នង​បន្ទប់ ដើម្បី​ដឹង​ពី​សុខទុក្ខ​និង កង្វល់​របស់​ពួកគាត់ ហើយ​តំលៃ​ភ្លើង ដែលជា​គោលនយោបាយ​របស់​ប្រមុខ​រាជ​រដ្ឋា ភិ​បាល​ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ និង ជំរុញ​ឲ្យ​បន្ត​កុង​ទ័​រ​ភ្លើង​ដល់​បន្ទប់​ជួល​របស់​កម្មករ​-​ក​ម្មា​ការ​នី - ជាពិសេស​ការងារ​បញ្ចាំ​អត្ត សញ្ញាណ​ប័ណ្ណ ធនាគារជាតិ​បានចេញ​សេចក្តីណែនាំ​ដល់​បណ្តា​មេក្រូ​ហិរញ្ញវត្ថុ​មិន​អនុញ្ញាតិ​ឲ្ត​ទទួល​បញ្ចាំ​អត្តសញ្ញាណប័ណ្ណ ឯកឧត្តម បណ្ឌិត បាន​សង្កត់ធ្ងន់ថា គឺជា​រឿង​ខុស ច្បាប់​ទាំងស្រុង ។ ក្នុងឱកាស​នោះ​ឯកឧត្តម បណ្ឌិត រស់ វណ្ណា បាន​សំ​ណូ​លពរ​ដល់​កងកម្លាំង​សម្ថ​កិច្ច​ជួយ​សំរួល​ដល់ក​ម្មួយ​កម្មក​រ​-​ក​ម្ម​ការ​នី និង សិស្សានុសិស្ស ដែល​ត្រូវ​ឆ្លងថ្នល់​តាម​បណ្តា​លូវ​ជាតិ​លេខ 4 ជាពិសេស​នៅ​ចំណុច​ផ្សារ​បែក​ចាន ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ដល់​ក្មួយៗ ជាពិសេស​កាត់បន្ថយ​គ្រោះថ្នាក់​ដល់​ក្មួយៗ ។

 បន្ទាប់មក ឯកឧត្តម បណ្ឌិត រស់ វណ្ណា ក៏បាន​ជំរុញ​ដល់​មូល ដ្ឋា​ន​ភូមិ​-​ឃុំ ត្រូវ​អនុវត្តន៍​តាម​ប្រសា​ស​ន៌​របស់​សម្តេច តេ​ជោ ត្រូវធ្វើ​ឲ្យ​បាន​-​ធ្វើ​ឲ្យ​លឿន និង តម្លាភាព ជាពិសេស​នោះ​ត្រូវដាក់​បញ្ចរ​ណែនាំ​ពី​និតិ​វិធី​លិខិតស្នាម​រដ្ឋបាល តាម​ឃុំ​នីមួយៗ ដើម្បី​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​ក្នុងការ​ស្នើសុំ​សេវា​សា​ធារ ណៈ - និង​ត្រូវ​ជំរុញ​ដល់​ក្រុមការងារ Facebook ត្រូវ​តាមដាន Page របស់​សម្តេច​តេ​ជោ ក៌*ដូចជា Page របស់​ក្រុមការងារ​ស្រុក ដើម្បី​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​បាន​ទាន់ពេលវេលា - ។

​ឯកឧត្តម សុខ ចិន្តា​សោភា មានមតិ ​សំណូមពរ​ដល់​កងកម្លាំង​សម្ថ​កិច្ច​ត្រូវ​ជំរុញ​ក្នុងការ​អប់រំ​នូវ​ច្បាប់​ចរាចរ​ណ៌៍ផ្លូវគោគ​ថ្មី ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​បាន​ជ្រួល​ជ្រាប ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ - ចំណុច​បន្ទាប់ ឯកឧត្តម មានបាន​រៀបចំ​គំរោង​ចុះ​ជួប​កម្មករ​គ្រប់​មណ្ឌល​ឃុំ ។

​ជា​ចុងបញ្ចប់ ឯកឧត្តម បណ្ឌិត រស់ វណ្ណា ស្នើសុំ​មូលដ្ឋាន​ឃុំ​ពី​រឿង​រណ្តៅ​ដី​ត្រូ​រ​មាន​និតិ​វិធី​យ៉ាងណា​កុំ​ឲ្យ​ប៉ះពាល់​ដល់​ដី​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ដែល​នៅ​អម​នឹង​រណ្តៅ​នោះ និង ជាពិសេស​មូលដ្ឋាន​ឃុំ​ត្រូវធ្វើ​កិច្ចសន្យា​ជាមួយ​ម្ចាស់​រណ្តៅ​ដី​ក្រោយពេល​ចប់​ការងារ​ដឹក​ដី​ត្រូវធ្វើ​ផ្លូវ​សង​ប្រជាពលរដ្ឋ និង សូម​ជូនពរ​ដល់ ឯកឧត្តម លោកជំទាវ អស់ លោក លោកស្រី ជួបប្រទះ​សេចក្ដីសុខ​ចម្រើន និង ជោគជ័យ​គ្រប់​ភារកិច្ច ៕

ដោយ៖សីហា

ចំនួនអ្នកទស្សនា

    20497987

  • ថ្ងៃនេះ5701
  • ម្សិលមិញ12561
  • សប្តាហ៍នេះ33651
  • ខែនេះ55531
  • ឆ្នាំនេះ55531
  • សរុប20497987