ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់ អគារ​ស្នាក់ការ​CPP និង​សមិទ្ធផល​នានា នៅ​ខេត្តសៀមរាប

27-March-2016 | ដោយ មែន កំសត់


​សៀមរាប​៖ នៅ​ព្រឹក​ថ្ងៃទី ២៧ ខែ មីនា ឆ្នាំ ២០១៦ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន​ក្រុមការងារ​របស់​គណ​:​ក​ម្មា​ធិ​ការ​កណ្តាល​ចុះជួយ​ខេត្តសៀមរាប បាន​អញ្ជើញ​ជា​ធិបតី​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ អគារ​ស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា និង​សមិទ្ធផល​នានា ក្នុងស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។​
​ពិធី​នេះ​មាន​វត្តមាន​មាន​ចូលរួម​ពី ឯកឧត្តម​ក្រុមការងារ​អ​ចុ​ន្ត្រៃ​យ៍ បក្ស​ខេត្ត គណៈកម្មាធិការ​បក្ស​ខេត្ត ស្រុក ក្រុង សាខា​បក្ស​ភូមិ គណៈកម្មាធិការ​បក្ស​មូលដ្ឋាន​ឃុំ និង​មន្ត្រីរាជការ​ជាច្រើន​នាក់​ផងដែរ​៕

​តាម​របាយការណ៍​រប​ស់ ឯកឧត្តម  ឃឹម ប៊ុន​សុង  ប្រធាន​បក្ស​ខេត្ត និង​ជា​អភិបាលខេត្ត បាន​លើកឡើងថា​៖   ស្នាក់ការ​គណបក្ស ខេត្តសៀមរាប មាន​ស្នាក់ការ​គណបក្ស​ក្រុង​-​ស្រុក ចំនួន​១២ លើ​១២​ក្រុង​-​ស្រុក ធ្វើ​អំពី​ថ្ម  ស្នាក់ការ​គណបក្ស​ឃុំ​សង្កាត់​មាន​ចំនួន ៨៧​លើ​១០០ ឃុំ​-​សង្កាត់ ក្នុងនោះ​ធ្វើ​អំពី​ថ្ម​ចំនួន ៦៥​និង​ធ្វើ​អំពី​ឈើ​ចំនួន ២២​។​

​ដោយឡែក​នៅ​ស្រុក​ប្រាសាទបាគង ដោយមាន​ការដឹកនាំ​ពី ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ប្រធាន​ក្រុមការងារ​របស់​គណ​:​ក​ម្មា​ធិ​ការ​កណ្តាល​ចុះជួយ​ខេត្តសៀមរាប លោក ស៊ុ សំណាង ប្រធានកិត្តិយស និង​ក្រុមការងារ​ខេត្ត​ចុះជួយ​ស្រុក​ប្រាសាទបាគង បានរៀបចំ​កែសម្រួល​អគារ​ស្នាក់ការ​ចាស់ ពង្រីក​ថ្មី ដែលមាន​ទំហំ​បណ្តោយ ៣១,៤៥ ម៉ែត្រ និង​ទទឹង ១៥ ម៉ែត្រ​។​
​អគារ​នេះ​មាន​បន្ទប់ធ្វើការ​ចំនួន ០៥​បន្ទប់ បន្ទប់​ដាក់​សម្ភារ​:​ចំនួន ០១​បន្ទប់ បន្ទប់​ប្រជុំ​តូច​ចំនួន ០១​បន្ទប់ បន្ទប់​ប្រជុំ​ធំ​ចំនួន ០១​បន្ទប់ បន្ទប់ទឹក​និង​បង្គន់​ចំនួន ០៦​បន្ទប់ ព្រមទាំង​បំពាក់គ្រឿងសង្ហារឹម​សម្រាប់ធ្វើ​ការងារ​គ្រប់​បន្ទប់​បន្ថែមទៀត រៀបចំ​អគារ ០១​ខ្នង មាន​០២​បន្ទប់ សម្រាប់​មន្ត្រី​ស្នាក់ការ​គណបក្ស​ស្នាក់នៅ រៀបចំ​ចាក់ដី​ទីធ្លា​ស្នាក់ការ ជីក​ស្រះ ០១​កន្លែង ដែលមាន​បណ្តោយ​ប្រវែង ១១៦​ម៉ែត្រ និង​ទទឹង​ប្រវែង ២៦​ម៉ែត្រ ព្រមទាំង​រៀបចំ​សួន​ដំណាំ មាន​ក្រូចឆ្មា​ចំនួន ២៨០​ដើម ផ្កាម្លិះ​ចំនួន ១២០០​ដើម ដំណាំ​រយ​:​ពេល​ខ្លី និង​បានរៀបចំ​ប្រព័ន្ធ​ទឹក​ស្រោចស្រព​សម្រាប់​ដំណាំ​នោះ រៀបចំ​បំពាក់​ភ្លើង​អគ្គីសនី ពន្លឺព្រះអាទិត្យ​ចំនួន​១៨​អំពូល រៀបចំ​របង​ថ្ម​ប្រវែង ៤០១​ម៉ែត្រ ខ្លោងទ្វារ​ថ្មី និង​ស្លាក​សញ្ញា​គណបក្ស ជួយ​ធ្វើ​ផ្លូវ​ជូន​សហគមន៍​ប្រជាជន ០១​ខ្សែ​ប្រវែង ៤១១​ម៉ែត្រ និង​អន្លុង​ជីកំប៉ុស​ប្រវែង ៧,៥០​ម៉ែត្រ x ៤​ម៉ែត្រ ។ ការកសាង​ទីស្នាក់ការ​បក្ស​ធ្វើការ​សាងសង់​អស់​ថវិកា​សរុប ចំនួន ១៨៨.៨២៩ ដុល្លា​សហរដ្ឋអាមេរិក​៕

អត្ថបទ៖លោក សីហា

ចំនួនអ្នកទស្សនា

    20487347

  • ថ្ងៃនេះ7631
  • ម្សិលមិញ10901
  • សប្តាហ៍នេះ23011
  • ខែនេះ44891
  • ឆ្នាំនេះ44891
  • សរុប20487347