ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៥ គណបក្សខណ្ឌដង្កោ បានបើកវគ្គអប់រំនយោបាយជំនាន់ទី១ នៅសា្នក់ការគណបក្សសង្កាត់ពងទឹក ខណ្ឌដង្កោ ក្រោមអធិបតីភាព លោកជំទាវ គ្រួច សំអាន តំណាងរាស្ត្រមណ្ឌលភ្នំពេញ និងជាអនុប្រធានក្រុមការងារចុះជួយខណ្ឌដង្កោ។
ពិធីនេះដោយមានការចូលរួមពី គណៈកម្មាធិការបក្សខណ្ឌគណៈកម្មាធិការបក្សសង្កាត់ទាំង១៣ សមាគមនារី គណៈកម្មការស.២៦ គណៈកម្មការស.២៧ និង មន្ត្រីបក្សខណ្ឌសរុបប្រមាណ៣០០នាក់។
លោកជំទាវ គ្រួច សំអាន តំណាងរាស្ត្រមណ្ឌលភ្នំពេញ និងជាអនុប្រធានក្រុមការងារចុះជួយខណ្ឌដង្កោ បានលើកឡើងថា៖វគ្គអប់រំនយោបាយជំនាន់ទីរបស់គណៈកម្មាធិការបក្សខណ្ឌដង្កោ មានរយៈពេល០៣ថ្ងៃចាប់ពីថ្ងៃទី២៨ដល់ថ្ងៃទី៣០ខែមីនាឆ្នាំ២០១៦។ ស្នើ លោក លោក ស្រីមេត្តាយកចិត្តទុកដាក់ខិតខំត្រង់ត្រាប់ក្រេបជញ្ជាក់យកចំណេះដឹងដើម្បីយកទៅអនុវត្តន៍នៅមូលដ្ឋានប្រកបដោយប្រសិទ្ធភាពខ្ពស់៕