ឯកឧត្តម កែប ជុតិមាចូលរួមពិធីបិទវគ្គអប់រំនយោបាយជំនាន់ទី១ នៅទីស្នាក់ការគណបក្សសង្កាត់ពងទឹក

31-March-2016 | ដោយ មែន កំសត់


ភ្នំពេញ៖  នៅរសៀល ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៦គណបក្សខណ្ឌដង្កោ ធ្វើពិធីបិទវគ្គអប់រំនយោបាយជំនាន់ទី១ នៅទីស្នាក់ការគណបក្សសង្កាត់ពងទឹក ក្រោមអធិបតីភាព ឯកឧត្តម កែប ជុតិមា តំណាងរាស្ត្រមណ្ឌលភ្នំពេញ និងជាប្រធានក្រុមការងារចុះជួយខណ្ឌដង្កោ។

ពិធី បិទវគ្គនេះដែលមានសិក្ខាកាម ជាមន្រ្តី គណបក្សខណ្ឌ  សង្កាត់សាខាបក្សភូមិយុវជនសរុបអ្នកចូលរួមប្រមាណ៣៣០នាក់។ បន្ទាប់ពីលោកនុតពុធដារ៉ាប្រធានបក្សខណ្ឌបានឡើងធ្វើរបាយការណ៍បង្ហាញជូនរួចមកមានមតិសំណេះសំណាលទៅកាន់សិក្ខាកាមនាពេលនោះឯកឧត្តមកែបជុតិមាតំណាងរាស្ត្រមណ្ឌលភ្នំពេញនិងជាប្រធានក្រុមការងារចុះជួយខណ្ឌដង្កោបានផ្ដាំផ្ញើ

ដល់សាខាបក្សគ្រប់លំដាប់ថ្នាក់បន្តការយកចិត្តទុកដាក់ប្រព្រឹត្តតែអំពើល្អ ពិសេសមន្រ្តីមូលដ្ឋាន សង្កាត់ ភូមិ ត្រូវបម្រើសេវាជូនប្រជពលរដ្ឋឲ្យបានល្អប្រសើរ ទាក់ទាញពង្រឹងស្មារតីដល់ប្រជាពលរដ្ឋឲ្យមានការជឿទុកចិត្ត

ក្នុងនាមមន្រ្តីចេះដឹងសុខទុក្ខរាស្រ្តគ្រប់កាលៈទេសៈដោះស្រាយតម្រូវការជូនពួកគាត់ប្រកបដោយភាពទទួលខុសត្រូវខ្ពស់ ខិតខំអូសទញកម្លាំង ដើម្បីឈានយកជ័យជំនះការបោះឆ្នោត២០១៧និង២០១៨ឲ្យខានតែបាន៕

ចំនួនអ្នកទស្សនា

    20484507

  • ថ្ងៃនេះ4791
  • ម្សិលមិញ10901
  • សប្តាហ៍នេះ20171
  • ខែនេះ42051
  • ឆ្នាំនេះ42051
  • សរុប20484507