កណ្ដាល៖ ទ្វារទឹកថ្មីមួយទើបនឹងសាងសង់រួចរាល់ ដែលជាអំណោយដ៌ថ្លៃថ្លារបស់ ឯកឧត្តម បណ្ឌិត រស់ វណ្ណា ទីប្រឹក្សារផ្ទាល់សម្តេច សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្រោមការស្នើសុំរបស់ប្រជាពលរដ្ឋក្រោយវេទិការសាធារណៈនៅឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល ។
ទ្វារទឹកថ្មីនេះ ឯកឧត្តម បណ្ឌិត បានផ្តល់ជូនប្រជាពលរដ្ឋដើម្បីប្រើប្រាស់ក្នុងការធ្វើស្រែរបស់ពួកគាត់សំខាន់មានលទ្ធភាពគ្រប់គ្រងបញ្ចេញបញ្ចូលទឹកបានតាមតម្រូវការ និង ផ្តល់ភាពងាយ ស្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើស្រូវវស្សា និង ស្រូវប្រាំង ។ នាឱកាសនោះ ឯកឧត្តម បណ្ឌិត រស់ វណ្ណា ផ្តាំផ្ញើដល់ប្រជា ពលរដ្ឋសូមចូលរួមថែរក្សារសមិទ្ធផលនេះអោយបានគង់វង្សទាំងអស់គ្នា ដើម្បីរក្សាទុកប្រើប្រាស់សំរាប់កូនចៅជំនាន់ក្រោយ ៕