ប៉ៃលិន ៖ លោកជំទាវបាន ស្រីមុំ ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន ក្រោយពីទទួលបានដំណឹងថាមានកុមារាអាយុ១៣ឆ្នាំត្រូវរន្ទះបាញ់ស្លាប់ នាល្ងាចថ្ងៃទី០២មេសា២០១៦ ។ លោកជំទាវបានចាត់អោយលោក សូ កង នាយកប្រតិបត្ដិសាខាកាកបាទក្រហមកម្ពុជាខេត្ដប៉ៃលិន និងក្រុមការងារ បយកថវិកានិងសម្ភារ:ទៅផ្ដល់ជូនគ្រួសារសពកុមារា ឈ្មោះ រ៉េត សម្បត្តិ អាយុ ១៣ ឆ្នាំ រស់នៅភូមិទំនប់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ បានដោយសាររន្ទះបាញ់ ថវិកា១,០០០,០០០៛ ( មួយលានរៀល ) អង្ករ១០០គ/ក្រ ទឹកបរិសុទ្ធ១០យួរ ដើម្បីចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារសពកុមារានាព្រឹកថ្ងៃទី០៣ខែមេសាឆ្នាំ២០១៦ ៕