ប៉ៃលិន ៖ លោកជំទាវបាន ស្រីមុំ អ៊ី ឈានឧបត្ថម្ភថវិកាមួយសែនរៀលប្រចាំខែជូនលោកយាយលោកតា១៦០នាក់ លោកយាយលោកតាចាស់ជរានៅខេត្តប៉ៃលិនទទួលបានប្រាក់ឧបត្ថម្ភ មួយសែនរៀលពីលោកជំទាវ បាន ស្រីមុំអ៊ី ឈាន អ្នកតំណាងរាស្ត្រ គណបក្សប្រជាជនកម្ពុជា មណ្ឌលប៉ៃលិន។
នៅព្រឹកថ្ងៃទី០៣ ខែ មេសា ឆ្នាំ២០១៦ លោកយាយលោកតាចាស់ៗនៅខេត្តប៉ៃលិនចំនួន១៦០នាក់អញ្ជើញមកទទួលថវិកាក្នុងម្នាក់ៗមួយសែនរៀល(១០០,០០០រ) ដើម្បីទ្រទ្រង់សុខភាពនិងបានធ្វើបុណ្យទានខ្លះៗផងដែរ ថវិកានេះគឺជាការឧបត្ថម្ភពីសំណាក់លោកជំទាវ បាន ស្រីមុំអ៊ី ឈាន ដែលលោកទាំងពីរបានឧបត្ថម្ភចាប់តាំងពីឆ្នាំ២០១១មកម្លេះ។
នៅ ព្រឹកនេះទោះលោកជំទាវជាប់រវល់មិនបានជួបចុះចែកដោយផ្ទាល់ ក៏លោកបានចាត់អោយក្រុមការងារតំណាងលោកជំទាវចុះចែកនៅទីស្នាក់ការមូលនិធិលោកជំទាវ ខេត្តប៉ៃលិន និង តាមគោលដៅនៅតាមបណ្តាឃុំនៃស្រុកសាលាក្រៅនឹងទៅដល់ផ្ទះលោកយាយលោកតាចាស់ៗអាយុច្រើន ដែលមានការពិបាកក្នុងការធ្វើដំណើរឆ្ងាយ ។