ព្រៃវែង ៖ នាព្រឹកថ្ងៃទី ០៣ខែមេសា ឆ្នាំ២០១៦ ឯកឧត្តម ស្បោង សារ៉ាត សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគណបក្សខេត្តព្រៃវែង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគណបក្សខេត្តព្រៃវែង អញ្ជើញកាត់ខ្សែរបូរ សម្ពោធដាក់អោយប្រើប្រាស់ ស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំ ឫស្សីសាញ់ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ។
ពិធីនេះមានការចូលរួមពីគណបក្សខេត្ត ស្រុក គណកម្មាធិការបក្សឃុំយុវជនសាខាបក្សភូមិនិងមន្ត្រីរាជការព្រមទាំងប្រជាពលរដ្ឋជាច្រើនផងដែរ។យោងរបាយការណ៍របស់លោកប្រធានបក្សស្រុកបានឲ្យដឹងថា៖ស្នាក់ការនេះកសាងឡើងដោយ មានការឧបត្ថម្ភពី ឯកឧត្តម វេជបណ្ឌិត ពេជ្ជ ហ៊ន់ ប្រធានក្រុមការងារគណបក្សប្រជាជនឃុំឬស្សីសាញ់ និងវេជ្ជបណ្ឌិត សេង បញ្ញាឫទ្ធិ អនុប្រធានក្រុមការងារឃុំឫស្សីសាញ់ កសាងអគ្គារស្នាក់ការមួយខ្នង ក្លោងទ្វារ របងជុំវិញ និងបំពាក់សម្ភារៈ សរុបអស់ទឹកប្រាក់ ៥២១៧៧ ដុល្លា ។
មានមតិផ្ដាំផ្ញើទៅកាន់មន្ត្រីបក្សនាឱកាសនោះឯកឧត្តម ស្បោង សារ៉ាត សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគណបក្សខេត្តព្រៃវែងបានស្នើដល់សមាជិកសមាជិក បក្សត្រូវរួមគ្នាជាធ្លុងមួយ ខិតខំអភិវឌ្ឍន៍និងបម្រើការងារជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាពខ្ពស់ រៀបចំការចុះសកម្មភាពប្រជុំពង្រឹង សមាជិក បក្សតាមក្រុម ដោះស្រាយបញ្ហាដែលជាតម្រូវការចាំបាច់របស់មូលដ្ឋាន និងធ្វើតែអំពើល្អ ដើម្បីបក្សយើងមានប្រជាប្រិយភាពពីប្រជាពលរដ្ឋ និងទទួលការជោគជ័យនាពេលបោះឆ្នោតខាងមុខនេះ៕