ភ្នំពេញ ៖ នាព្រឹកថ្ងៃទី០៨ ខែមេសាឆ្នាំ២០១៦ នៅស្នាក់ការបក្សគណបក្សប្រជាជនកម្ពុជា នៅសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានរៀបពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សា សង្កាត់និងសមាជិក គណបក្សប្រជាជនកម្ពុជា ក្រោមអធិបតីភាព របស់ ឯកឧត្តម ហុយ ពិសិដ្ធ និងលោក ជំទាវសុភ័គ្គ ថាវី ក្រុមការងារពង្រឹងសង្កាត់ព្រែកថ្មី។
ពិធីនេះមានការអញ្ជើញចូលរួមពី សមាជិកគណៈកម្មាធិការបក្ស ខណ្ឌ សង្កាត់ សាខាបក្សភូមិ ប្រជាការពារ ភូមិ សង្កាត់ នគរបាលប៉ុស្តិ៍និងប្រជាពលរដ្ឋច្រើននាក់ផងដែរ បន្ទាប់ពីស្ដាប់នូវរបាយការណ៍ដែលបាន លើកឡើងរបស់ក្រុមការងារបក្សគ្រប់ចំណុះអង្គភាពនិងវិវឌ្ឍនភាពនៃ ការដឹកនាំរបស់បក្សនៅក្នុងការគ្រប់គ្រង និងការពង្រឹងគោលជំហរស្មារតី ការចូលរួមសកម្មភាពនៅតាមក្រុម និងសាខា ជម្រាបជូនដល់លោកជំទាវគណៈអធិបតីរួចមក មានមតិទៅកាន់សមាជិសមាជិកានាឱកាសនោះ ឯកឧត្តម ហុយ ពិសិដ្ធ និង លោក ជំទាវ សុភ័គ្គ ថាវី ក្រុមការងារចុះជួយសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានសម្ដែងនូវគារវកិច្ចយ៉ាងកក់ក្ដៅចំពោះ សមាជិកបក្សដែលបានចូលរួមប្រកបដោយភាពរីករាយ និងស្និទ្ធស្នាលបំផុត ព្រមទាំងបានកោតសរសើរដល់អាជ្ញាធរសង្កាត់ ប្រជាការពារ នគរបាលដែលបានចូលរួមលើការងាររក្សា សន្តិសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋបានល្អប្រសើរ។
ឯកឧត្តមលោកជំទាវក៏បានបន្តផងដែរថា៖ មានតែគណបក្សប្រជាជនកម្ពុជាទេដែលដឹកនាំ បងប្អូននិងប្រជាតិខ្មែរប្រកបដោយ សុខសន្តិភាពស្ថេរភាព និងអភិវឌ្ឍន៍ កាត់បន្ថយភាពក្រីក្រ ដែលមាន សម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ។
បន្ទាប់មកឯកឧត្តមប្រធានក៏បានផ្ដល់នូវថវិកាមួយចំនួនដល់សមាជិកក្រុមប្រឹក្សាសង្កាត់និងសមាជិកបក្សដែលបានចូលរួម ចំនួន២០០នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកា៧០០០០រៀល ទឹកក្រូច១កេស មី១កេស និងសារ៉ុង១ផងដែរ។ហើយឯកឧត្តមក៏សូមចូលរួម អបអរសាទរនាឱកាសបុណ្យចូលឆ្នាំខ្មែរនាពេលខាងមុខនិងបានប្រសិទ្ធពរជ័យ សូមសិរីសួស្ដីកើតមានដល់សមាជិកបក្សគ្រប់ជាន់ថ្នាក់ប្រកបដោយភាពសុខក្សេមក្សាន្ត៕